អបអរ! Ariana Grande ភ្ជាប់ពាក្យ​ជាមួយមិត្តប្រុសបណ្ដូលចិត្តហើយ

  • 2020-12-21 03:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​អាមេរិក​ Arian Grande បាន​ពញ្ញាក់អារម្មណ៍​មហាជនជា​ខ្លាំង​ពេល​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក លើ​គណនី​ Instagram របស់​នាង​ ជាមួយ​នឹង​មិត្តប្រុស​ Dalton Gomez។

Ariana Grande បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ភ្ញាក់ផ្អើល​គួរ​សម​ពេល​នាង​បង្ហាញ​រូប​ភាព​ដៃ​បំពាក់​ដោយចិញ្ចៀនមួយវង់​នៅ​ដៃនាង បញ្ជាក់​ថា​នាង​បានភ្ជាប់​ពាក្យ​ហើយជាមួយ​នឹង​ Dalton ក៏ដូចជា​បង្ហោះ​មក​ជាមួយ​នឹង​ Caption "forever n then some"។

ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ ២​បាន​ទម្លាយ​ចេញ​ជា​សាធារណៈ​កាលពី​ឧសភា ពេល​បទ​ Ariana Grande «Stuck With You» ជាមួយ Justin Bieberចេញ​ផ្សាយ ព្រោះ​អ្នក​ទាំង​ ២​បាន​បង្ហាញ​ខ្លួនជាមួយ​គ្នា​ក្នុង​នោះ។

ទោះ​ជា​យ៉ាង​ណា​ បើ​តាម​ប្រភពព័ត៌មាន​ពី​ People Magazine​ បាន​បញ្ជាក់​ថា​ Ariana និង​ Dalton ផ្ដើម​ទាក់ទង​គ្នា​តាំង​ពី​ខែមករា​មក​ម្ល៉េះ ហើយ​បាន​ចំណាយ​ពេល​នៅជាមួយ​គ្នាក្នុង​អំឡុងពេល​រោគរាតត្បាត​ដ៏កំណាច​ COVID-19 ឆាឆៅពេញ​ពិភពលោក៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម