ចេញហើយ! Honda ADV 150 ២០២១ របស់ក្រុមហ៊ុន មានធានាត្រឹមត្រូវ ថោកជាងរបស់ថៃទៀត
- 2020-12-21 07:36:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! Honda ADV 150 ២០២១ របស់ក្រុមហ៊ុន មានធានាត្រឹមត្រូវ ថោកជាងរបស់ថៃទៀត
ចន្លោះមិនឃើញ
ម៉ូតូ Honda ADV 150 ដែលគ្រប់គ្នាស្គាល់ថាជាប្រភេទម៉ូតូអូតូបែប Off-road បានបង្ហាញខ្លួនជាមួយស៊េរីថ្មីឆ្នាំ ២០២១ ហើយឥឡូវនេះក្រុមហ៊ុនក៏បានចេញលក់ជាផ្លូវការផងដែរ។
តាមប្រភពពីហាងមួយនៅភ្នំពេញបានបង្ហាញថា ម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ ២០២១ មានតម្លៃខ្ទង់ ៤ ២៥០ដុល្លារ ជាតម្លៃចេញពីក្រុមហ៊ុន មានការធានាត្រឹមត្រូវ ១ឆ្នាំ ឬ ១២ ០០០គីឡូម៉ែត្រ ខណៈ ADV 150 មកពីថៃ មានតម្លៃខ្ទង់ ៤ ៦០០ដុល្លារឯណោះ។
ម៉ូតូនេះមានកម្លាំងម៉ាសុីន ១៥០សេសេ ដូចទៅនឹង Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕
ចង់ដឹងម៉ូតូ Honda ADV 150 ឆ្នាំ២០២១ មានលក្ខណៈពិសេសបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖