អង្គការផ្កាយសមុទ្រឈ្នះពាន សន្តិភាព និងកីឡា សម្រាប់ការផ្សព្វផ្សាយសហគមន៍
- 2020-12-21 08:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រឈ្នះពាន សន្តិភាព និងកីឡា សម្រាប់ការផ្សព្វផ្សាយសហគមន៍
ចន្លោះមិនឃើញ
អង្គការផ្កាយសមុទ្របានឈ្នះពានរង្វាន់ សន្តិភាព និងកីឡា សម្រាប់ការផ្សព្វផ្សាយសហគមន៍ ឆ្នាំ២០២០ កាលពីពេលថ្មីៗនេះ។
ពានរង្វាន់នេះទទួលបានការឧបត្ថម្ភពី មូលនិធិ UEFA សម្រាប់កុមារ ហើយជាប្រភេទពានរង្វាន់មានទិសដៅអភិវឌ្ឍន៍កីឡា និងសន្តិភាពដ៏ល្អប្រចាំឆ្នាំ។ យ៉ាងណាអង្គការផ្កាយសមុទ្របានផ្ដល់ការបណ្ដុះបណ្ដាលដល់គ្រូបង្វឹកបាល់ទាត់ចំនួន ២០០ នាក់ក្នុងតំបន់ជនបទនៃប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល ជ្រើសរើសបានគ្រូបង្វឹកចំនួន ២០ នាក់ ដើម្បីផ្ដល់ការហ្វឹកហាត់ចំនួន ៤៨០ វគ្គអំពី «បាល់ទាត់ សម្រាប់ផលប៉ះពាល់សង្គម» ដល់ក្មេងៗចំនួន ៥០០ នាក់ ដែលមកពីតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសទទួលពានរង្វាន់ខាងលើលោកស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រងអង្គការផ្កាយសមុទ្របានឲ្យដឹងថា ក្រុមការងារទាំងអស់ពិតជាសូមអរគុណ សម្រាប់ការទទួលស្គាល់ ពីការខិតខំប្រឹងប្រែង និងការលះបង់របស់គ្រូបង្វឹកនៃអង្គការទាំងអស់។ លោកស្រីពិតជាសប្បាយ និងរីករាយ ដែលការប្រឹងប្រែងនេះមានការទទួលស្គាល់យ៉ាងពិតប្រាកដ។
អង្គការផ្កាយសមុទ្រជា មូលនិធិសប្បុរសធម៌កម្ពុជាមួយ ដែលមានបទពិសោធ ១៤ ឆ្នាំ ក្នុងការធ្វើការជាមួយកុមារ ដែលជួបប្រទះការលំបាក និងសហគមន៍ក្រីក្រ ។ អង្គការនេះក៏មានការទទួលស្គាល់ដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC ) ផងដែរ ៕