យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ត្រឡប់មកវិញហើយ... កាន់តែពិសេស និងទាន់សម័យ

  • 2025-05-07 03:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥– នៅចាំអារម្មណ៍ពេលឃើញឈ្មោះខ្លួនឯងនៅលើកំប៉ុងកូកា-កូឡាដែរទេ? ឥឡូវនេះ កូកា-កូឡាកំពុងនាំយកអារម្មណ៍ពិសេសនោះត្រលប់មកកម្ពុជាម្តងទៀតហើយ បន្ទាប់ពីឃ្លាតអស់១០ឆ្នាំ! ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នាំយកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដ៏មានប្រជាប្រិយភាព ត្រលប់មកវិញ និងនាំមកនូវបទពិសោធន៍ កាន់តែប្លែក ថ្មីៗជាច្រើនទៀត ដើម្បីឱ្យអតិថិជនអ្នកញ៉ាំកាន់តែជិតស្និទ្ធ និងរីករាយជាមួយនឹងមិត្តភក្តិ។ កូកា-កូឡាបង្កើតបរិយាកាសផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ មិនត្រឹមតែអនឡាញមួយភ្លែតៗទេ តែចង់បង្កើតភាពរីករាយដ៏ពិតប្រាកដដែលយុវជនជំនាន់ថ្មីអាចចងចាំទុកជាអនុស្សារីយ៍។

គួររំលឹកផងដែរថា កាលពីឆ្នាំ 2011 កូកា-កូឡាបានបើកយុទ្ធនាការ "ចែករំលែកកូកា-កូឡា" ដំបូងគេបង្អស់ ដោយប្តូរឡូហ្គោដ៏ល្បីរបស់ខ្លួនទៅជាឈ្មោះបុគ្គល ហើយនោះជាលើកដំបូងក្នុងឧស្សាហកម្មភេសជ្ជៈចំពោះការបង្កើតឱ្យមានភាពផ្ទាល់ខ្លួនបែបនេះ។ យុទ្ធនាការ "ចែករំលែកកូកា-កូឡា" នឹងផ្លាស់ប្តូរបទពិសោធន៍នៃការទទួលទានភេសជ្ជៈកូកា-កូឡាដែលគេនិយមចូលចិត្ត។ យុទ្ធនាការនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មីកាន់តែសម្បូរបែប ដោយជួយជំរុញការប្រាស្រ័យទាក់ទង និងបង្កើតការចែករំលែកក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ មិត្តរួមការងារ ឬសំណព្វចិត្តកាន់តែអ៊េមជាងមុន។

កាលពី ១០ ឆ្នាំមុន យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ធ្លាប់ធ្វើឱ្យអ្នកលេងអនឡាញនៅកម្ពុជា ផ្ទុះការគាំទ្រម្ដងរួចមកហើយ។ ពេលនោះ អ្នកណាៗក៏ចូលចិត្ត និងស្វែងរកឈ្មោះខ្លួននៅលើកំប៉ុងកូកា-កូឡា ហើយនាំគ្នាបង្ហោះហៅឈ្មោះគ្នាមើលពេញបណ្ដាញសង្គម ជាមួយអ្នកផ្ទះ និងមិត្តភក្តិ។ នៅឆ្នាំ ២០២៥ នេះវិញ យុទ្ធនាការនេះត្រលប់មកវិញជាមួយនឹងការកែប្រែឱ្យស៊ីចង្វាក់នឹងវប្បធម៌ខ្មែរយើង ជាពិសេសបទពិសោធន៍ថ្មីៗសម្រាប់យុវជនសម័យថ្មី Gen Z តែម្តង។

ដើម្បីអបអរ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ក្រុមហ៊ុន កូកា-កូឡា នឹងបោះពុម្ពពាក្យទំនាក់ទំនងពេញនិយមចំនួន ៩ ដូចជា អ្នកមានគុណ សំណព្វចិត្ត បេះដូងខ្ញុំ មិត្តរួមថ្នាក់ ពួកម៉ាក អ្នកជិតខាង មិត្តសម្លាញ់ Besties និង Babe នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា។ ដបកំប៉ុងមានពាក្យពិសេសនេះនឹងអាចឱ្យអ្នកញ៉ាំបង្ហាញពីអារម្មណ៍ចំពោះអ្នកជុំវិញខ្លួន ដូចជា ឪពុកម្តាយ មិត្តរួមថ្នាក់ មិត្តភក្តិជិតដិត និងមិត្តរួមការងារជាដើម។ លើសពីនេះទៅទៀត យុទ្ធនាការនេះ ក៏មានដាក់ឈ្មោះខ្មែរជាង ៤០ ឈ្មោះនៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា ដោយអាចឱ្យអតិថិជនចែករំលែកកូកា-កូឡាជាការកសាងការប្រាស្រ័យទាក់ទង និងចាយពេលជុំគ្នាសប្បាយរីករាយនៅផ្ទះ កន្លែងធ្វើការ និងដៃគូជាដើម។

ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ក៏សហការជាមួយ លោក ម៉ាន់ វណ្ណដា កំពូលតារាចម្រៀងរ៉េបដ៏ល្បី និងតារាលើបណ្តាញ់សង្គមមួយចំនួនដូចជា សុភ័ក្រ្ត កុសុម៉ា, Sinora Roath, Raven Blaze, Ti Mengly, Sopheak Wen, JTT, Mongkul Ly, Hong$ Hui, Thida, Jasmine, Siki Pak និងតារាជាច្រើននាក់ទៀត។

ក្រោយពីស្វែងយល់ពីការប្រាស្រ័យទាក់ទងរបស់យុវជនសម័យថ្មី Gen Z យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់វិធីសាមញ្ញបំផុតក្នុងការទាក់ទងគ្នា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់របស់គេចំពោះអ្នកជុំវិញខ្លួន តាមថ្នាលឌីជីថល និងទីតាំងបោះពុម្ភតាមទីកន្លែងនានាដែលអាចឱ្យអតិថិជនកម្មង់ដាក់ឈ្មោះផ្ទាល់ខ្លួននៅលើកំប៉ុងភេសជ្ជៈកូកា-កូឡាបាន។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) មានប្រសាសន៍ថា “ក្នុងសង្គមឌីជីថលកម្ពុជាដ៏ទាន់សម័យរបស់យុវជនសម័យថ្មី Gen Z ពួកគេតែងចូលចិត្តអ្វីរស់រវើក ដូចជាបង្កើតឱ្យមានអី្វពិសេសៗជាមួយមិត្ត មិនថាពេលសម្រាករៀនសម្រាកការងារ ពេលជុំគ្រួសារ ពេលឆក់ចំណាប់អារម្មណ៍ក្នុងពិធីមង្គលការជាដើម និយាយរួម ត្រូវតែប្លែកពិសេស។

Share a Coke នឹងជួយឱ្យបរិយាកាសកាន់តែពិសេស ដោយធ្វើឱ្យពេលញ៉ាំអី ជាពេលរីករាយស្និទ្ធស្នាល។ ជាមួយនឹងភេសជ្ជៈត្រជាក់ស្រឹប ឆ្ងាញ់មានជាតិ ហើយមានឈ្មោះខ្លួនឯងទៀតនោះ កូកា-កូឡាកំពុងបង្កើតភាពរីករាយ និងបង្កើតបរិយាកាសជួបជុំឱ្យកាន់តែរីករាយពិតប្រាកដ មិនថាពួកគេនៅទីណា ទោះនៅតាមហាងអាហារពេលយប់ ឬក៏ពេលថ្ងៃនៅម្តុំៗសាលាក៏ដោយ។ Gen Z តែងចូលចិត្តផុសគ្រប់យ៉ាងពីខ្លួនគេក្នុងបណ្តាញសង្គម ហើយអោយតែថ្មីប្លែក គឺដឹងតែចែករំលែកគ្រប់រឿង ជាពិសេសពេលជុំគ្នាសប្បាយៗ។ ទាំងអស់នោះសុទ្ធតែជាអនុស្សាវរីយ៍ ការចងចាំដែលដក់ជាប់ក្នុងចិត្តយើង និងជាប់ហ្វីតក្នុងបណ្តាញសង្គមយើង។

តស់! សូមចូលរួមរីករាយជាមួយយុទ្ធនាការដ៏រំភើបរីករាយនេះ ដាក់ឈ្មោះអ្នក ឬក៏ឈ្មោះអ្នកជាទីស្រលាញ់របស់អ្នក នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា ដើម្បីទទួលបានបទពិសោធន៍ពិសេសថ្មីពីកូកា-កូឡា។

ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៣១ ខែកក្តា ២០២៥ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់នូវភាពរំជើបរំជួលដ៏អស្ចារ្យទូទាំងប្រទេសកម្ពុជា អមដោយសកម្មភាពកម្សាន្តសប្បាយជាច្រើនបន្តបន្ទាប់។ លោកអ្នកអាចស្វែងរកទីតាំង និងដាក់ឈ្មោះលើកំប៉ុងភេសជ្ជៈកូកា-កូឡា បាននៅតាមទីតាំងសំខាន់ៗមួយចំនួន ដោយចូលទៅកាន់គេហទំព័រ រួចធ្វើការបញ្ជារទិញភេសជ្ជៈកូកា-កូឡាដែលបានដាក់ឈ្មោះនោះបានតាមរយៈថ្នាលឌីជីថលរបស់យើង៖ LINK ។ តស់! មិនថាចង់ដាក់ឈ្មោះខ្លួនឯង ឬដាក់ឈ្មោះអ្នកជាទីស្រលាញ់អ្នកនៅលើកំប៉ុងភេសជ្ជៈកូកា-កូឡានៅទេ លោកអ្នកអាចធ្វើបានឥឡូវនេះ។

លោកអ្នកអាចតាមដានយើងលើបណ្តាញសង្គមហេ្វសប៊ុក៖ LINK ឬចូលទៅកាន់គេហទំព័រ៖ LINK ដើម្បីទទួលបានព័ត៌មានថ្មីៗ និងសូមចូលរួមចែករំលែកដោយប្រើហាសថេក៖ #ShareACoke ។

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។

កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ថៃ ឡាវ ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling)តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 820នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ [LINK](Cambodia Beverage Company Ltd)។ សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៉ីមែល smunyvorleak@coca-cola.com.kh

សំ​ ណាង