ក្តៅៗ! ហ្វីលីពីន ប្រទេសដែលអនុញ្ញាតឲ្យរួមភេទនៅអាយុក្មេងបំផុត សម្រេចដំឡើងអាយុហើយ
- 2020-12-21 14:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! ហ្វីលីពីន ប្រទេសដែលអនុញ្ញាតឲ្យរួមភេទនៅអាយុក្មេងបំផុត សម្រេចដំឡើងអាយុហើយ
ចន្លោះមិនឃើញ
ប្រទេសហ្វីលីពីន គ្រោងនឹងអនុម័តលើច្បាប់មួយ ដែលនឹងដំឡើងអាយុនៃការយល់ព្រមរួមភេទ ពី ១២ ទៅ ១៦ ឆ្នាំវិញ។
គួរឲ្យដឹងថាបច្ចុប្បន្ននេះ ហ្វីលីពីន គឺជាប្រទេសដែលអនុញ្ញាតឲ្យមានការយល់ព្រមរួមភេទដោយស្របច្បាប់ នៅអាយុទាបបំផុតនៅលើពិភពលោក ពោលគឺក្មេងត្រឹមអាយុ ១២ ឆ្នាំ ប្រសិនបើពួកគេយល់ព្រម។
ដោយសារតែមូលហេតុនេះហើយទើបសកម្មជនសិទ្ធិកុមារ បានខិតខំបញ្ចុះបញ្ចូលអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបង្កើនអាយុដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ ចាប់តាំងពីឆ្នាំ ១៩៣០ ប៉ុន្តែបានប្រឈមមុខនឹងការប្រឆាំងរហូតមក នៅក្នុងប្រទេសមួយដែលការរំលូតកូន និងការលែងលះគ្នា គឺខុសច្បាប់។
យ៉ាងណាមិញ ឥឡូវនេះសភាហ្វីលីពីនគ្រោងនឹងអនុម័តលើការស្នើច្បាប់ថ្មីនោះហើយ ដើម្បីបង្កើនអាយុនៃការយល់ព្រមខាងផ្លូវភេទដល់អាយុ ១៦ ឆ្នាំ៕