Qualcomm លែងជាលេខ១ទៀតហើយ

  • 2020-12-28 02:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Counterpoint Research បាន​ឲ្យ​ដឹង​ថា​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន MediaTek បាន​នាំ​មុខ Qualcomm ក្លាយ​ជា​​អ្នក​ផ្គត់ផ្គង់​បន្ទះ​ឈីប​សម្រាប់​ស្មាតហ្វូន​លំដាប់​កំពូល ដោយ​​មាន​កាន់​កាប់​ចំណែក​ទីផ្សារ ៣១%។

ជោគជ័យ​របស់ MediaTek គឺ​ដោយ​សារ​​ភាព​ពេញ​និយម​លើ​ស្មាតហ្វូន​តម្លៃ​ធូរ​ៗ​ចន្លោះ​ពី ១០០​ដុល្លារ ទៅ​ ២៥០​ដុល្លារ​ ដែល​ស្មាតហ្វូន​ប្រភេទ​នេះ​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា។

លទ្ធផល​របស់ Qualcomm ប្រចាំ​ត្រីមាស​ទី​បី​​វិញ​ ​គឺ​មាន​ការ​ថយ​ចុះ​ចំណែក​ទីផ្សារ​ពី ៣១% មក​នៅ​​ត្រឹម ២៩% ប៉ុណ្ណោះ​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ ២០២០។ ចំណែក​ឯ​ Apple, Samsung និង HiSilicon របស់ Hauwei ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​​ ជា​មួយ​ចំណែក​ទីផ្សារ ១២% ដូច​គ្នា៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង