បទគ្រីស្មាស់មួយនេះ មួយឆ្នាំៗរកលុយបានដល់ ២,៦លានដុល្លារ

  • 2020-12-28 03:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ “All I Want for Christmas Is You” បាន​ជួយ​ឲ្យ​​រាជិនី​​បទ​ចម្រៀង​​គ្រីស្មាស់​ Mariah Carey អាច​ស្វែង​រក​ប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹក ត្បិត​ថា​វា​មាន​អាយុ​​កាល​ជាង ២០​ឆ្នាំ​ហើយ​ក្ដី។

​ការ​ប៉ាន់​ស្មាន​មួយ​របស់ The Economist ក្នុង​ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹង​ថា​បទ​ “All I Want for Christmas Is You” អាច​ស្វែង​រក​ប្រាក់​ចំណូល​បាន​សរុប​ដល់ ៦០​លាន​ដុល្លារ ចាប់​តាំង​ពី​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៩៤​មក។ នេះ​មាន​ន័យ​ថា​អាច​ស្វែង​រក​បាន​ជា​មធ្យម ២,៦​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។

កាល​ពី​ថ្មីៗ​នេះ​បទ​ “All I Want for Christmas Is You” បាន​ឡើង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​១​នៃ​តារាង​ចម្រៀង​អង់គ្លេស។ វា​ជា​លើក​ដំបូង​ដែល​បទ​នេះ​បាន​ឡើង​ឈរ​លើ​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង ដោយ​សារ​ឆ្នាំ​កន្លងៗ​មក​វា​អាច​ឡើង​ឈរ​ខ្ពស់​បំផុត​ត្រឹម​លេខ​២។

បទ​គ្រីស្មាស់​ផ្សេង​ទៀត​ដែល​តែង​តែ​ល្បី​ល្បាញ​ឡើង​វិញ​នៅ​អំឡុង​រដូវ​កាល​បុណ្យ​គ្រីស្មាស់​មាន​ដូច​ជា​​បទ Last Christmas របស់ Wham, បទ The Christmas របស់ Jess Glynne, បទ Merry Christmas, បទ​ Baked Potato របស់ Matt Lucas និង​បទ All You’re Dreaming of របស់ Liam Gallagher ជា​ដើម៕​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី