នៅសុខៗDiego Costa សុំបែកគ្នាជាមួយ Atletico Madrid
- 2020-12-28 11:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសុខៗDiego Costa សុំបែកគ្នាជាមួយ Atletico Madrid
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអេស្ប៉ាញកីឡាករ Diego Costa បានធ្វើការស្នើសុំទៅកាន់ខាងក្លឹប Atletico Madrid ផ្ដាច់កុងត្រា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca។
Marca បានចុះផ្សាយថា Costa មានបញ្ហាផ្ទាល់ខ្លួន ដែលជាហេតុធ្វើឲ្យកីឡាកររូបនេះសុំបែកជាមួយក្លឹប Atletico។
តាមពិតទៅកុងត្រារបស់កីឡាកររូបនេះនឹងផុតកំណត់នៅឆ្នាំ២០២១ ហើយនៅពេលនេះការសម្រេចចិត្តគ្រប់យ៉ាងគឺស្ថិតនៅលើខាងក្លឹប។ Marca យល់ថា ភាគីទាំងសងខាងនឹងអង្គុយចរចារគ្នា ដើម្បីរកផ្លូវឲ្យ Costa ចេញនៅទីផ្សារកីឡាកររដូវរងារនេះ។
Costa មានទម្រង់លេងមិនសូវល្អប៉ុន្មានទេ ក្រោយពីត្រលប់មកលេងនៅអេស្ប៉ាញវិញកាលពីឆ្នាំ២០១៨ ដោយកីឡាកររូបនេះរកបាន ១២គ្រាប់ប៉ុណ្ណោះក្នុង ៦១ប្រកួត៕