ក្រោយ​ Costa បែក​ជាមួយ​ Atletico ល្បី​ថា​ក្លឹប​អង់គ្លេស​មួយ​ចាប់អារម្មណ៍

  • 2020-12-29 13:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal បាន​ចាប់​អារម្មណ៍​ចង់​បាន​ ខ្សែ​ប្រយុទ្ធ​ Diego Costa នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្នុងថ្ងៃ​នេះ ។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​កំពុង​តែ​ពិនិត្យ​លទ្ធផល​យក​ Diego មក​ក្លឹប​របស់​ខ្លួន​ រដូវកាល​ទិញ​ដូរ​កីឡាករ​ នៅ​ខែ​មករា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​តែ​ម្ដង​។

យ៉ាង​ណា​មិញ​ Arsenal មិន​ទាន់​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ និង​ប្រាក់ខែ​ ដែល​ក្លឹប​មាន​លទ្ធភាព​ឲ្យ​ទៅ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Atletico បាន​ចេញ​សេចក្ដីប្រកាស​ ព្រម​ផ្ដាច់​កុងត្រា​ជាមួយ​ Diego នៅ​ថ្ងៃ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី