ផលិតករដើមទុនល្មមៗ កុំសង្ឃឹមហៅកំពូលតារាស្រីស្អាតទាំងនេះថតបាន ព្រោះថ្លៃឈ្នួលខ្ពស់ណាស់!
- 2020-12-30 04:11:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករដើមទុនល្មមៗ កុំសង្ឃឹមហៅកំពូលតារាស្រីស្អាតទាំងនេះថតបាន ព្រោះថ្លៃឈ្នួលខ្ពស់ណាស់!
ចន្លោះមិនឃើញ
ជាការពិតណាស់អាជីពជាតារាសម្ដែង ជាអាជីពមួយដែលមនុស្សភាគច្រើនតែងតែស្រមៃចង់បាន ព្រោះថាវាមិនត្រឹមតែធ្វើឲ្យកេរ្តិ៍ឈ្មោះមានភាពល្បីល្បាញនោះទេ ថែមទាំងរកបានប្រាក់ចំណូលខ្ពស់ថែមទៀតផង។
ជាតារាសម្ដែងម្នាក់ ដំបូងអាចនឹងរកប្រាក់ចំណូលបានសមរម្យ ប៉ុន្តែបើតារារូបនោះកាន់តែទទួលបានភាពល្បីល្បាញខ្លាំងនោះ តម្លៃខ្លួនរបស់ពួកគេក៏មិនតិចដែរ។ ជាក់ស្ដែងដូចជាតារាសម្ដែងស្រីរបស់ប្រទេសកូរ៉េប៉ុន្មានដួងខាងក្រោមនេះ ពួកគេអាចទទួលកម្រៃជាច្រើន ពីការថតរឿងមួយភាគៗ បើផលិតករមានដើមទុនល្មមៗនោះ មិនមានលទ្ធភាពហៅពួកគេថតឡើយ។ ពួកគេទាំងនោះ គឺ៖
១០. តារាចម្រៀង និងសម្ដែង Bae Suzy ៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ១៦ ៧០០ ដុល្លារ។
៩. តារាសម្ដែង Park Shin Hye ៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ២១ ០០០ ដុល្លារ។
៨. តារាសម្ដែង Park Bo Young៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ២៥ ០០០ ដុល្លារ។
៧. តារាសម្ដែង Shin Min Ah៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ២៥ ០០០ ដុល្លារ។
៦. តារាសម្ដែង Gong Hyo Jin៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ៣៣ ៤០០ ដុល្លារ។
៥. តារាសម្ដែង Kim Tae Hee៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ៣៣ ៤០០ ដុល្លារ។
៤. តារាសម្ដែង Song Hye Kyo៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ៤១ ៨០០ ដុល្លារ។
៣. តារាសម្ដែង Ha Ji Won៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ៤១ ៨០០ ដុល្លារ។
២. តារាសម្ដែង Lee Young Ae៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ៨៣ ៥០០ ដុល្លារ។
១. តារាសម្ដែង Jun Ji Hyun៖ ថតខ្សែភាពយន្តមួយភាគ ក្នុងតម្លៃ ៨៣ ៥០០ ដុល្លារ។