Halaand៖ កីឡាករ​ ៣រូប​នេះ​ជា​ខ្សែការពារ​ដ៏ល្អជាង​គេ ​លើ​លោក

  • 2020-12-30 12:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Borussia Dortmund កីឡាករ​ Erling Haaland បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ការពារ​ក្លឹប​ Real Madrid កីឡាករ​ Sergio Ramos ខ្សែ​ការពារ​ក្លឹប​ Liverpool កីឡាករ​ Van Dijik និង​ខ្សែ​ការពារ​ក្លឹប​ Napoli កីឡាករ​ Kalidou Koulibaly ជា​ខ្សែ​ការពារ​ដ៏​ល្អ​ជាង​គេ​លើ​លោក​។

Haaland បាន​និយាយ​ថា​៖" ចំពោះ​ខ្ញុំ​ ខ្ញុំ​គិត​ថា​ មាន​តែ​ខ្សែ​ការពារ​ ៣​រូប​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​គិត​ថា​ជា​ខ្សែការពារ​ដ៏​ខ្លាំង​ពូកែ​ជាង​គេ​នៅលើ​លោក​នេះ "។

ខ្សែ​ប្រយុទ្ធ​ខាង​លើ​បាន​បន្ត​ថា​៖" ខ្សែ​ការពារ​ទាំង​ ៣​រូប​នោះ​គឺ​ ខ្សែ​ការពារ​ Ramos ខ្សែ​ការពារ​ Dijik និង​ខ្សែ​ការពារ​ Koulibaly "៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី