ចាញ់ Spurs ​មែន ​តែ​ក្រុម Marine បានលុយគ្រប់គ្រាន់ ជួយក្លឹបបន្ដរស់

  • 2021-01-11 02:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ Marine ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Spurs ​ក្នុង​លទ្ធផល ​៥-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ​។

​ត្បិត​តែ​ចាញ់​និង​ធ្លាក់​ត្រឹម​វគ្គ​នេះ​មែន ប៉ុន្តែ​សម្រាប់​ថ្នាក់​ដឹក​នាំ​ក្រុម Marine ​ពិត​ជា​មាន​មោទកភាព​មែនទែន​ដែល​អាច​ឡើង​ដល់​វគ្គ​នេះ ​នឹង​ទទួល​បាន​ប្រាក់​ជា​ច្រើន​សម្រាប់​ទ្រ​ទ្រង់​ក្លឹប​បន្ដ​ឱ្យ​រស់​ទៀត។ ​លោក Neil Young ​គ្រូ​បង្វឹក​របស់​ក្រុម Marine ​បាន​និយាយ​ថា​ប្រាក់​ដែល​​បាន​ពី​ការ​ឡើង​ដល់​ជុំ​នេះ ​និង​ការ​លក់​សំបុត្រ​សរុប​បាន​ដល់​ទៅ​៣​ម៉ឺន​សំបុត្រ​នោះ ​បាន​ធ្វើ​ឱ្យ​ក្លឹប​ទទួល​បាន​ប្រាក់​ច្រើន​គួរ​សម។

​ប្រាក់​ទាំង​អស់​នោះ ​ល្មម​សម្រាប់​ក្លឹប Marine ​ដើម្បី​បន្ដ​ដង្ហើម​ក្នុង​គ្រា​លំបាក កូវីដ​១៩​នេះ​ហើយ។ ​សូម​បញ្ជាក់​ថា​ក្លឹប Marine ​នេះ គឺ​ស្ថិត​នៅ​ក្របខណ្ឌ​តំបន់​មួយ​ប៉ុណ្ណោះ។ ទីលាន​របស់​ពួកគេ ​មាន​កៅអី​អង្គុយ​មើល​តែ​៣៨៩​កៅអី​ទេ ​ដោយ​ក្រៅ​ពី​នោះ​អ្នក​គាំទ្រ​អាច​ឈរ​មើល​ពី​ខាង​ក្រៅ​តែ​ម្ដង៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម