១២ចំណុច របស់សម្តេចតេជោហ៊ុនសែន ក្នុងថ្ងៃបើកបវេសនកាលថ្មីរបស់សិស្សានុសិស្ស

  • 2021-01-11 04:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សមកកាន់សាលារៀនវិញក្នុងឆ្នាំសិក្សាថ្មី បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីត-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបី ក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ ។

ក្នុងឱកាសដ៏មានអត្ថន័យនៃការប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស និស្សិតទាំងអស់ ដែលកំពុងសស្រាក់សស្រាំរៀបចំខ្លួន ដើម្បីអបអរសាទរ ពិធីនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ សម្តេចតេជោហ៊ុនសែន បានណែនាំវិធានការចំនួន១២ចំណុច ទៅដល់ប្អូនៗសិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ផងដែរ ។

សូមមើលសាលិខិតដូចខាងក្រោមនេះ

អត្ថបទ៖ Tep Sovannmoly