រកឃើញអ្នកឆ្លងកូវីដថ្មី ៦នាក់បន្ថែម ជាពលករ​មកពីថៃ នៅខេត្តបាត់ដំបង និងព្រៃវែង

  • 2021-01-13 01:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៣ ខែមករា​នេះ ក្រសួង​សុខាភិបាល បានចេញសេចក្ដីប្រកាស​ព័ត៌មាន​ បង្ហាញ​ពីករណីវិជ្ជមានថ្មីនៃកូវីដ-១៩ ចំនួន ៦នាក់បន្ថែម ដែល​សុទ្ធសឹង​ជា​ពលករ​ដែលទើបមកពីថៃ។

ពលករ​ទាំង ៦នាក់នោះ គឺជាស្រ្ដី​ទាំងអស់ ដែល​មាន ៤នាក់​នៅខេត្តបាត់ដំបង និង ២នាក់ទៀត នៅខេត្តព្រៃវែង។

គិត​ទាំង ៦នាក់បន្ថែមនេះ កម្ពុជា មានករណី​កូវីដ-១៩ សរុប ៣៩៨នាក់ ក្នុងនោះ មាន ៣៧៦នាក់ បានជាសះស្បើយ និង ២២នាក់ កំពុង​សម្រាកព្យាបាល។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួង​សុខាភិបាល ខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​