ផ្ទុះព្រឹកនេះ តារាសម្ដែង អាង សុជាតា ភ្ជាប់ពាក្យជាមួយតារាចម្រៀង សំ សុវណ្ណារ៉ាក់?

  • 2021-01-13 03:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មករា នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ចំពោះ​ហ្វេនៗ​តារា​វ័យក្មេង​ពីរ​ដួង គឺ​តារា​សម្ដែង​ស្រី អាង សុជាតា និង​តារា​ចម្រៀង​ប្រុស សំ សុវណ្ណារ៉ាក់។ ការ​ភ្ញាក់ផ្អើល​បង្កប់​នូវ​ចម្ងល់​ជា​ច្រើន​ថា"វា​ជា​ការ​ពិត ឬ​គ្រាន់​តែ​ជា​ការ​សម្ដែង" ក្រោយ​ពី​តារា​ទាំង​ពី​ដួង​នេះ​បញ្ចេញ​រូប​ថត​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​កាល​ពី​យប់​មិញ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា អាង សុជាតា និង​លោក សំ សុវណ្ណារ៉ាក់ សុទ្ធតែ​បាន​បង្ហោះ​នូវ​រូប​ថត​ស្លៀក​ឈុត​ភ្ជាប់​ពាក្យ​អង្គុយ​នៅ​ចំ​ពី​មុខ​ថង់រង ស្លា​ព័ន្ធ​ម្លូ​ព័ន្ធ ហើយ​បាន​ភ្ជាប់​នូវ​សារ​ស្រដៀង​គ្នា​ថា"ល្ងាច​នេះ ជា​ថ្ងៃ​ពិសេស​របស់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ សូម​ពាក្យ​ជូនពរ​ពី​បង​ប្អូន​ម្នាក់​មួយ​មក"។

ប្រិយមិត្ត​ជា​ច្រើន​បាន​ចូល​មក​សរសេរ​អបអរ គូស្នេហ៍​វ័យ​ក្មេង​ចំពោះ​វេលា​ពិសេស​នេះ ប៉ុន្តែ​មួយ​ចំនួន​នៅ​មាន​ចម្ងល់​ចំពោះ​រូបភាព​ទាំង​ឡាយ​ដែល​លេចឡើង។ ប្រិយមិត្ត​មិន​តិច​ទេ បាន​ចោទ​ជា​សំណួរ​ក្នុង​ន័យ​ថា តើ​នេះ គឺ​ជា​ការ​ការ​ពិត​ឬ​យ៉ាង​ណា ដែល​ថា តារា​ប្រុស​ស្រី​មួយ​គូ​នេះ នឹង​ចាប់​ដៃកសាង​អនាគត​ជាមួយ​គ្នា ខណៈ​មួយ​ចំនួន​ក្នុង​ចំណោម​នេះ ពួក​គេ​សង្ស័យ​ថា នេះ​អាច​គ្រាន់​ជា​ការ​សម្ដែង​នៅ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម ឬ​វីដេអូ​ចម្រៀង​ណា​មួយ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ មិន​ទាន់​មាន​ព័ត៌មាន​ផ្ទៀងផ្ទាត់​បាន​នៅ​ឡើយ ដោយ​សារ​នៅ​ហ្វេសប៊ុក​របស់ សាមី​ខ្លួន​​ទាំង​ពីរ បាន​ស្រុះ​គ្នា​មិន​ឆ្លើយ​តបនឹង​ការ​ចោទ​សួរ​របស់​អ្នក​គាំទ្រ​ជា​ច្រើន​នោះ​ឡើយ។ បន្ថែម​ពី​លើ​នេះ អ្នក​នាង ស៊ឿន ផាភួង ដែល​ជា​ម្ដាយ ក៏​បាន​បង្ហោះ​រូបភាព​ពួក​គេ​ទាំង​ពីរ​ដែរ ប៉ុន្តែ​ក៏​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង Comment របស់​អ្នក​គាំទ្រ ដែល​ព្យាយាម​រក​ការពិត​ក្នុង​រឿង​នេះដែរ។

ក្រុម​ការងារ Sabay ក៏​មិន​ទាន់​អាច​ទាក់​ទង​ពួ​ក​គេ ដើម្បី​ស្រាយ​ឲ្យ​អស់​ចម្ងល់​បាន​ដូច​គ្នាគិត​មក​ដល់​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី១៣ ខែ​មករា នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី