ប៉ុណ្ណឹងមិនខ្លាំងទៀតឬ? អាល់ប៊ុមថ្មីរបស់ (G)I-DLE ឡើងដៃខ្លាំងជាប់លេខ ១ដល់ទៅ ៥១ប្រទេស

  • 2021-01-13 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ថ្លែងការ​របស់​ផលិតកម្ម Cube Entertainment នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បាន​ឲ្យដឹង​ថា អាលប៊ុម​តូច​ទិ៤ របស់​ក្រុម (G)I-DLE មាន​ឈ្មោះ​ថា​ «I Burn» បាន​ជាប់​លេខ​រៀង​កំពូលៗ​លើ​តារាង iTune ក្នុង​ប្រទេស​សរុប​ដល់ទៅ ៥១​ប្រទេស​ឯណោះ ក្រោយ​ចេញ​ផ្សាយ​ភ្លាម។

កាលពី​ថ្ងៃទី១១ ខែមករា ក្រុម (G)I-DLE បាន​ចេញ​អាលប៊ុម​តូច​ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា «I Burn» ជាមួយ​នឹង​បទ​ចម្រៀង​មេ «HWAA»។ ក្រោយ​មក​នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ អាល់ប៊ុម​នេះស្រាប់តែហក់ឡើង​ដល់​លេខ១ លើ​តារាង​ iTune Album Chart ក្នុង​ប្រទេស​នូវែលសេឡង់ កាណាដា, រុស្ស៊ី, អ៊ីតាលី ហ្វាំងឡង់ និង​ប្រទេស​ផ្សេង​ទៀត​សរុប​ទាំងអស់ ៥១ប្រទេសជុំវិញពិភពលោក៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម