ចង់រៀនឆាប់ចេះមុខវិជ្ជាខ្មែរ មកស្វែងយល់ ៥គន្លឹះនេះ !

  • 2021-01-13 06:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួង​មហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រឡង ជ្រើសរើសនិស្សិតអាហារូបករណ៍ទាំង២ភេទ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន២០០កន្លែង សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បី បណ្តុះបណ្តាលឱ្យក្លាយជានាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

ទីកន្លែងនិងកាលបរិច្ឆេទ ទទួលពាក្យ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្លូវជាតិលេខ១ ចម្ងាយ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។

ចំពោះលក្ខខណ្ឌជ្រើសរើស គឺ បេក្ខជនទាំងពីរភេទត្រូវមាន៖

  • សញ្ជាតិខ្មែរ

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

  • អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង

  • កម្ពស់បុរស១,៧០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី៦០គ.ក្រឡើង ដោយសមមាត្រនឹងកម្ពស់

  • កម្ពស់នារី១,៦០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី៤៨គ.ក្រឡើង ដោយសមមាត្រនឹងកម្ពស់

  • នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)

  • ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក និង

ចំពោះកាលបរិច្ឆេទផ្តល់ពាក្យ ចាប់ពីថ្ងៃទី១៣ ដល់ទី២៥ ខែមករា ឆ្នាំ២០១១ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទពេញនិយម
អត្ថបទថ្មី