បើស្គាល់ល្មមៗ អ្នកអាចនឹងទាយខុសថា Kai មនុស្សបែបណា មានចំណូលចិត្តអ្វីខ្លះ?

  • 2021-01-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kai គឺជា​សមាជិក​ដែល​អ្នក​គាំទ្រ​លើក​ថា​ជា​ Dancing Machine ប្រចាំ​ក្រុម​ចម្រៀង​ EXO ក៏ដូចជា​វិស័យ K-Pop ទាំងមូល ផ្អែក​លើទេពកោសល្យ​រាំ​ដ៏​អស្ចារ្យ​ កាច់ខ្លួន​ពត់ពែន​បាន​ដោយ​គ្មាន​បញ្ហា​ គ្រប់​ចង្វាក់។

តាំង​ពី​ Kai ចេញ​មុខ​ផ្លូវការ​តាំង​ពី​ឆ្នាំ ២០១២មក​ ចង់​ដឹង​ថា​ តើ​អ្នក​ដឹង​អ្វី​ខ្លះតារា​ប្រុស​រូប​នេះ? ខាងក្រោមនេះ​ជា​រឿង​ពិត​ទាំងឡាយ​របស់​សមាជិកខ្លួនទន់​របស់ EXO៖

១. Kai មានឈ្មោះ​ពិត​ Kim Jong In កើត​នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៤ ក្នុងក្រុង Suncheon ខេត្ត Jeolla ខាងត្បូង ប្រទេស​កូរ៉េខាងត្បូង ក្នុងគ្រួសារដែល​មាន​ឪពុកម្ដាយ និង​បងស្រី ២នាក់ (ម្នាក់​អាយុ​បង​ ៩ឆ្នាំ និង​ម្នាក់ទៀត​អាយុ​បងលោក​ ៥ឆ្នាំ)។ Kai មាន​ឈាម​ប្រភេទ A និងកម្ពស់ ១៨០សង់ទីម៉ែត្រ។

២. ក្រៅពីសមត្ថភាព​រាំ​ក្បាច់​ Hip Hop លោក​ក៏អាច​រាំរបាំបាឡេ, Jazz, Popping និង​ Locking ផងដែរ។

៣. Kai ជាសមាជិក​ EXO ដែល​មាន​ឈ្មោះ​ក្រៅ​ច្រើន​បំផុត ជាពិសេសពីអ្នកគាំទ្រ​ដូចជា:

  • "Kkamjong" មាន​ន័យ​ថា​ Jong សម្បុរខ្មៅ ដោយសារតែ​សម្បុរលោក​ស្រអែម​ជាង​គេ

  • “Human Gucci” ឈ្មោះដាក់ដោយ Gucci ក្នុងឱកាសអបអរការចេញ​ផ្សាយអាល់ប៊ុមទោលដំបូង

  • "Asia’s first love" ពេល​សម្ដែង​ក្បាច់រាំ​ទោល «Deep Breath» ក្នុង​ប្រទេសជប៉ុន

  • "Sun-Kissed Boy" យោង​តាម​សម្រស់ស្បែកភ្លឺរលោង

  • "Idol’s idol" ដោយសារ​មាន​តារាជា​ច្រើននាក់ ឧស្សាហ៍​លើកយក​ Kai ជា​តារាគំរូ​សម្រាប់ពួកគេ

  • "Olympics Secret Weapon" បានពេលលោក​សម្ដែង​ទោល​ក្នុង​ព្រឹត្តិការណ៍អូឡាំពិក​

  • "Subway Angel" ពេលលោកចេញ​ជួយ​អ្នក​ដែលគ្មាន​ផ្ទះសម្បែង ឬ​ខ្វះទីពឹង

  • "K-Pop’s Sharpest Dancer" ដាក់​ដោយនិពន្ធនាយក​របស់ទស្សនាវដ្ដី Lined។​

៤. ចូលដល់អត្តចរិត​របស់ Jong In វិញ មនុស្សមួយចំនួន​មើល​មក​ គិត​ថា​លោក​គឺ​ជា​បុរស​ដែលមានចរិត​ឡូយ ដោយសារឃើញ​ការសម្ដែងលើឆាក។

ប៉ុន្តែ​តាមពិត​ទៅ បុរស​ម្នាក់​នេះ​គឺ​ជា​មនុស្សចិត្តទូលាយ ចេះជួយគេឯង ស្ងៀមស្ងាត់ ពូកែអៀន ពូកែធ្វើការ និង​ស្លូតបូត​ណាស់។ ម្យ៉ាង​បើ​យោង​តាម​អ្វី​ដែល Baekhyun ធ្លាប់​លើកឡើង​វិញ Kai ពូកែអៀន​ជាងមនុស្សស្រី ហើយ​ចរិត​ក្មេង​ជាង​កូនពៅ Sehun ទៀត។

៥. ក្នុង​ចំណោម​សមាជិក​ក្នុង​ក្រុម Kai ជា​អ្នក​ដែល​មិន​ឆាប់​ខឹង​ច្រឡោត​ទេ មានន័យ​ថា​ចិត្ត​ត្រជាក់ជាងគេ។

៦. នៅពេល​ទំនេរ​អ្វី​ដែល Kai ចូលចិត្តធ្វើជាងគេ​មាន​ រាំលេង អានសៀវភៅ ​ស្ដាប់​ចម្រៀង និង​លេង​វីដេអូហ្គេម។

៧. ម្ហូប​ដែល​ Kai ចង់​ញ៉ាំជាងគេ​មាន​មាន់បំពង និង​ទាដុត។

៨. ចំពោះទំនាក់ទំនាក់​ជាមួយ​នឹង​មនុស្សជុំវិញ​ខ្លួន​វិញ Kai ថា​ចង់​មើល​ថែអ្នកគ្រប់គ្នាឲ្យ​បាន​ល្អ ប៉ុន្តែឲ្យតែ​ពេល​លោក​និយាយពី​ទឹកចិត្ត​លោកចំពោះ​គេ​ លោក​មាន​អារម្មណ៍ថា​បែរ​ជា​ឆ្គងៗទៅវិញ។ មួយទៀតបើ​អ្នកណាម្នាក់ស្រឡាញ់លោក លោកនឹង​តបស្នងទៅវិញនូវក្ដីស្រឡាញ់គុណនឹង ២​ទៅវិញ។

៩. Kai ប្រាប់​ថា​ លោក​ស្រឡាញ់​ការរាំ​ខ្លាំង​អស់ពីបេះដូង ហើយ​ប្រសិន​លោក​មិន​បាន​ធ្វើជា​តារា K-Pop ដូចពេល​នេះទេ កុំអីលោក​ចាប់យក​អាជីពជា​អ្នក​របាំបាឡេទៅហើយ។

១០. ប្រភេទ​នារី​ដែល​ Kai ចង់​បាន​ជា​គូគឺ​អ្នកណាដែលមាន​ចរិត​ស្លូតបូត សំដីស្រទន់ និង​ចេះ​ថ្នាក់ថ្នម៕

ប្រភព៖ kprofiles   ប្រែ​សម្រួល៖ យី សុធារី