ពេទ្យ​ឥណ្ឌូណេស៊ី​ញ័រ​ដៃ​ទ្រើតៗ ពេល​ចាក់​វ៉ាក់សាំង​កូវីដ​ឲ្យ​ប្រធានាធិបតី

  • 2021-01-13 13:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ពេទ្យ​ឥណ្ឌូណេស៊ី​មួយ​រូប​ ត្រូវ​បាន​គេ​ថត​ជាប់​ញ័រ​ដៃ​ទ្រើតៗ​អំឡុង​ពេល​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ ម៉ាក​ស៊ីណូវ៉ាក់ (ផលិត​ផលចិន) ទៅ​ឲ្យ​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។

វីដេអូ​ដែល​ថត​ពី​កញ្ចក់​ទូរទស្សន៍​តាម​រយៈ​កាមេរ៉ា​ទូរស័ព្ទ​ដៃ​មួយ​នេះ ត្រូវ​បាន​គេ​យក​មក​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ធ្វើ​ឲ្យ​ជនជាតិ​ឥណ្ឌូណេស៊ី​បញ្ចេញ​នូវ​មតិ​ផ្សេង​ៗ​គ្នា ដោយ​ខ្លះ​សួរ​ថា​ "ម៉េច​ក៏​ភ័យ​ម៉េះ​លោក​គ្រូ​ពេទ្យ" ហើយ​មួយ​ចំនួន​ទៀត​យល់​ថា ប្រហែល​ផឹក​កាហ្វេ​ជ្រុល​បាន​ទៅ​ជា​បែប​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក​ចូកូ​ វីដូដូ​ ជា​មេដឹកនាំ​ពិភពលោក​ទី​មួយ​ហើយ ដែល​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដែល​ផលិត​ដោយ​ចិន។ ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ​មួយ​នេះ បាន​នាំ​ចូល​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ហើយ​ត្រៀម​ចាក់​ឲ្យ​ប្រជាជន​ជាង ២០០លាន​នាក់​ក្នុង​រយៈពេល ១៥ខែ៕

អត្ថបទ៖ ហ៊ីម រស្មី