Pochettino ឈ្នះពានជាលើកដំបូងក្នុងអាជីព ក្រោយចូលកាន់ PSG បានជាង១០ថ្ងៃ
- 2021-01-14 02:01:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pochettino ឈ្នះពានជាលើកដំបូងក្នុងអាជីព ក្រោយចូលកាន់ PSG បានជាង១០ថ្ងៃ
ចន្លោះមិនឃើញ
លោក Mauricio Pochettino បានឈ្នះពានជាលើកដំបូងក្នុងអាជីពជាអ្នកចាត់ការ បន្ទាប់ពី Paris St-Germain យកឈ្នះលើ Marseille ២-១ ក្នុងពានរង្វាន់ Trophee des Champions កាលពីយប់មិញ។
នេះគឺជាការប្រកួតទី៣ដែល Pochettino ដឹកនាំ PSG ក្រោយត្រូវតែងតាំងកាលពីជាង១០ថ្ងៃមុន។ ២គ្រាប់របស់ PSG ធ្វើបានដោយខ្សែប្រយុទ្ធឆ្នើមទាំងពីរ Mauro Icardi និង Neymar។ Dmitri Payet ជាអ្នករកគ្រាប់ឲ្យ Marseille។
បើប្រៀបធៀប Trophee des Champions គឺដូចទៅដឹងពាន Community Shield អ៊ីចឹង ដោយគេយកជើងឯកលីគនិងជើងឯក Cup ឆ្នាំមុនឲ្យប៉ះគ្នា។ Pochettino ធ្លាប់ដឹកនាំ Espanyol ជិត៤ឆ្នាំ មកកាន់ Southampton ១៦ខែ និងជាមួយ Spurs ៥ឆ្នាំកន្លះ ប៉ុន្តែមិនដែលឈ្នះពានអ្វីមួយឡើយ៕