វ៉ាក់​សាំង​មួយ​ដូស ១០០០ ដុល្លារ​លក់​លើ​​វិបសាយ​ខុស​ច្បាប់ កំពុង​ត្រូវ​ក្រុម​អ្នក​ជំនាញ​ Cyber តាម​ចាប់!

  • 2021-01-14 04:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ខុស​ច្បាប់​(Dark web) មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​ក្រុម​ពួក​អ្នក​ផុស​លក់​ ​បាន​ព្យាយាម​ផ្សព្វផ្សាយ​​ដំណឹង​ពី វ៉ាក់​សាំង​កូវីដ១៩ ​ដោយ​ប្តូរ​មក​​វិញ​ជា​ប្រភេទ​លុយ​អេឡិចត្រូនិច(Bitcoin) ។

វ៉ាក់សាំង

តាម​ការ​ចុះ​ផ្សាយ​ដោយ CNBC បាន​ឲ្យ​ដឹង​ថាថ្មីនេះ ក្រុម​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព រក​ឃើញ​ ​ប្រភេទ​វិបសាយ​ខុស​ច្បាប់​ខាង​លើ​ដែល​ពួក​គេ​ដំណើការ​នោះ​ទាម​ទារ​ទាល់​តែ​មាន​ Software ពិសេស​ទើប​អាច​ចូល​មើល​និង​បញ្ជា​ទិញបាន ហើយ​វា​ក៏​ជាច្រក​ក្នុង​ការ​ចរចារទិញគ្រឿងញៀន ឬ​គ្រឿងផ្សំខុសច្បាប់ដទៃ​ទៀតផង​ដែរ​​។

ផ្ទាំងផ្សព្វផ្សាយលក់វ៉ាក់សាំង

រាល់​បញ្ជី​វ៉ាក់​សាំង​កូវីដ១៩ ដែល​ពួក​គេ​ដាក់​លក់សុទ្ធ​តែ​ដាក់​តម្លៃ​ច្បាស់ៗក្នុង​មួយ​ដូស​ចាប់​ពី ៥០០ ឡើង​ដល់ ១០០០ ដុល្លារ ​និង​ជា​ប្រភេទ​វ៉ាក់​សាំង​ចម្រុះ ដែល​មាន​ទាំង​របស់​ក្រុមហ៊ុន​ឱសថ​ល្បី​​ និង​គ្មាន​ប្រភព។

រូបតំណាង

​ក្រុម​អ្នក​ជំនាញ​​ដដែល​ ​បាន​រំលេច​ឲ្យ​ដឹង​ពី​​ដំណើរការ​បញ្ជា​ទិញ​ត្រួសៗ​ដែល​ពួក​គេ​ប្រតិបត្តិការ​​គឺ​ ​ដំបូង ទាម​ទារ​​ទាល់​តែ​មាន​ Software ពិសេស​ទើប​អាច​ចូល​ក្នុង​វិបសាយ​នោះ ​ហើយ​បើ​ចង់​​បញ្ជា​ទិញ​ទាល់​តែ​មាន​ភ្ជាប់​ទៅ​នឹង​ក្រុម​ Telegram ​ដែល (encrypted) ។ ​បន្ទាប់​​ពី​អ្នក​បង់ប្រាក់​តាម​រយៈ Bitcoin ​និង​ផ្ញើរ​អស័យដ្ឋាន​អ្នក​រួច​មក​ ​ស្រាប់​តែ​ពួក​អ្នក​លក់​នោះ​ ​លុប​ចោល​ទាំង​អស់​ ​រាល់​ការ​និយាយ​បញ្ជា​ទិញ​ទាំង​ប៉ុន្មាន​ និង​មិន​ទម្លាក់​ទំនិញ​ឲ្យ​ទេ​ (ស្ថិត​ក្នុង​ប្រភេទ​បោកប្រាស់​-scammer) កំពុង​តាម​ដាន​អត្តសញ្ញាណ​បន្ត​ទៀត៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម