Klopp ​ហួស​ចិត្ត ​Man Utd ​សុទ្ធ​តែ​កីឡាករ​ថ្លៃ​ៗ ​តែ​លេង​ការពារ​សុទ្ធ​សាធ ចាំ​តែ​វាយ​បក​

  • 2021-01-18 07:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​បោះ​សម្ដី​ថា​កីឡាករ​នៅ​ក្រុម Manchester United ​សុទ្ធ​តែ World Class Player ​ប៉ុន្តែ​ជាក់​ស្ដែង​លេង​តែ​ការពារ ​ហើយ​និង​ចាំ​វាយ​បក​វិញ​ប៉ុណ្ណោះ។

​ក្រុម​ហង្ស​ក្រហម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។ ​លទ្ធផល​ស្មើ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​លោក Klopp ​ធ្លាក់​ទៅ​ដល់​លេខ​៤​ក្នុង​តារាង​ទៅ​ហើយ ​ដោយ Man City ​និង Leicester City ​បាន​ឡើង​ទៅ​លើ​វិញ។

​ចំពោះ​ការ​ប្រកួត​នៅ​នោះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​មើល​ឃើញ​ថា​ការ​ប្រកួត​ហាក់​មិន​សូវ​ជា​ល្អ​មើល​នោះ​ទេ។ ​ការ​មិន​ល្អ​មើល​នេះ ក៏​ព្រោះ​តែ​ក្រុម Man Utd ​ដែល​មាន​កីឡាករ​លំដាប់​ពិភពលោក​ជា​ច្រើន​នោះ ​ហាក់​មិន​ចង់​ប្រកួត​ប្រជែង​ច្បាស់​ទេ ដោយ​ពួកគេ​បែរ​ជា​សម្រុក​ទៅ​ការពារ​នៅ​តំបន់​ខាង​ក្រោម​ច្រើន​ទៅ​វិញ។ មួយ​វិញ​ទៀត ​ក្រុម​របស់​លោក Ole ​ចាំ​តែ​ឱកាស​ដើម្បី​វាយ​បក​វិញ​ប៉ុណ្ណោះ ​មិន​បាន​ប្រឹងប្រែង​សម្រុក​មក​លើ Liverpool ​ឡើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី