រៀនចប់ ចាំរកការងារធ្វើ ឬ រកការងារធ្វើ យកបទពិសោធន៍?

  • 2021-01-18 08:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុអ្វីចាំបាច់ត្រូវមានការងារធ្វើតាំងពីឆ្នាំទី១? ចប់ទី១២ហើយ ត្រូវចូលរៀនសាកលវិទ្យាល័យ តើខ្ញុំគួរតែរៀនអោយចប់ហើយ ចាំរកការងារធ្វើឬយ៉ាងណា?

សំនួរទាំងនេះ អ្នកគួរតែសួរខ្លួនឯង និងគិតអោយបានច្បាស់ ព្រោះថាបើហួសពេលហើយ ទោះបីជាចង់ត្រឡប់ក្រោយក៏ពិបាកដែរ។ ហេតុអ្វីក៏ពិបាករកការងារធ្វើម្លេះ? ការងារអ្វីក៏ទាមទារបទពិសោធន៍ដែរ មើលចុះ ខ្ញុំរៀនចប់ឆ្នាំទី៤ទៅហើយ ខ្ញុំចំណាយពេលរាប់ខែ តែនៅមិនទាន់អាចរកការងារធ្វើបានទៀត ហេតុអ្វីក៏ពិបាកយ៉ាងនេះ។ នេះបើយោងតាមភាពជាក់ស្តែងរបស់និស្សិតមួយចំនួន ដែលត្អូញត្អែរពីផលលំបាករបស់ខ្លួនចំពោះការរកការងារធ្វើ ក្នុងពេលបច្ចុប្បន្ន។

ចំនុចទាំងនេះ អ្នកគួរតែបានដឹង ថាហេតុអ្វីអ្នកគួរចាប់ផ្តើមរកការងារធ្វើ តាំងពីពេលរៀននៅឆ្នាំទី១ ៖

  • ១. ពិបាករកការងារធ្វើ នៅពេលរៀនចប់ ៖ គ្មានបទពិសោធន៍ការងារ មិនដែលប្រឡូកក្នុងការងារ ឬស្ម័គ្រចិត្តក្នុងការងារណាមួយ អ្នកនឹងប្រឈមនឹងផលលំបាកមួយនេះ គឺរៀនចប់ហើយ តែគ្មានការងារធ្វើ។

  • ២. ការងារមិនសមនឹងសមត្ថភាពរបស់អ្នក ៖ ក្រុមហ៊ុន ឬស្ថាប័នជាច្រើនរើសមនុស្សធ្វើការ តែការងារទាំងនោះបែរជាមិនសាកសមនឹងអ្នក ព្រោះអ្នកគ្មានសមត្ថភាពឈោងចាប់ការងារទាំងនោះ ដោយសារតែអ្នកមិនមានបទពិសោធន៍ការងារ។

  • ៣. ប្រាក់ខែមិនសមតម្លៃ ៖ ពេលខ្លះអ្នកមិនមានការងារធ្វើ មិនមែនមកពីគ្មានការងារអោយធ្វើនោះទេ តែមកពីប្រាក់ខែដែលគេតម្រូវអោយអ្នក។ អ្នកត្រូវដឹងរឿង១ ប្រសិនអ្នកគ្មានបទពិសោធន៍ការងារ កុំសង្ឃឹមណា ថាអ្នកអាចទទួលបានប្រាក់ខែខ្ពស់ តាមចិត្តដែលអ្នកចង់បាន។

  • ៤. ខាតពេលយ៉ាងច្រើន គ្រាន់តែដើររកការងារធ្វើ ៖ ឆ្ងល់អត់? អ្នកខ្លះរៀនចប់ភ្លាម ក៏មានការងារធ្វើភ្លែតតែម្តង តែអ្នកខ្លះវិញ ដើរទាត់ខ្យល់រាប់ខែ ព្រោះដើររកការងារធ្វើមិនបាន។ អត់បទពិសោធន៍ការងារ ពិបាកបន្តិចហើយក្នុងការរកការងារធ្វើ។

សូមកុំបណ្តែតបណ្តោយពេលវេលាអោយកន្លងហួសទៅដោយឥតប្រយោជន៌ រៀនបណ្តើ ធ្វើការបណ្តើជារឿងល្អបំផុត។ ចង់រកស៊ី ឬធ្វើការក៏ដោយ សំខាន់អ្នកមានចិត្ត និងស្មារតីនៅក្នុងការប្រឡូកក្នុងការងារ ចាំណា កុំចាំដល់រៀនចប់ ចាំរកការងារធ្វើ

អត្ថបទ៖​ Art