Bournemouth ព្រម​ចុះ​កុងត្រា​ទទួល​យក​អតីត​ខ្សែ​បម្រើ​ West Ham ក្នុង​រយៈ​ពេល​ខ្លី​បំផុត

  • 2021-01-18 12:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​បម្រើ​ក្លឹប​ West Ham United កីឡាករ​ Jack Wilshere ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា​ បាន​មក​ចុះ​លេង​ឲ្យ​ក្លឹប​ Bournemouth នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ Daily Mail ។

បើតាមប្រភពដដែលខាងលើ អតីត​កីឡាករ​ Arsenal ខាង​លើ​បាន​មក​លេង​ឲ្យ​ Bournemouth ដោយ​គ្មាន​តម្លៃ​ខ្លួន​ ក្រោយ​បាន​មក​ធ្វើ​តេស្ត​រាងកាយ​ជាប់​ ទៅ​តាម​លក្ខខណ្ឌ​ក្លឹប​ត្រូវ​ការ​។

​មួយ​វិញ​ទៀត​ខាង​ក្លឹប​ Bournemouth បាន​ចុះ​កុងត្រា​ជា​មួយ​ Jack ក្នុង​រយៈ​ពេល​ខ្លី​បំផុត​ ដោយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ចុង​រដូវកាល​ ២០២០/២១ ខាង​មុខ​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

បិទ