iPhone 13 អាចនឹងអវត្តមាន ព្រោះហេតុផលផ្លូវងងឹតមួយនេះ

  • 2021-01-21 04:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការប្រកាសចេញរាល់ឆ្នាំ ឈ្មោះ iPhone គឺមានលេខរៀងគ្នា ដូចជា iPhone X, iPhone 11 និង iPhone 12 ប៉ុន្ដែនៅ ឆ្នាំ២០២១ អាចនឹងមិនមាន iPhone 13 នោះទេ គឺមានត្រឹម iPhone 12s តែប៉ុណ្ណោះ។ នេះបើយោងតាមប្រភពគួរឱ្យទុកចិត្តជាច្រើនបានប្រកាសកន្លងមក។

ហេតុផលគឺនៅត្រង់ថា ២០២១ Apple ហាក់មានការកែប្រែតិចតួចប៉ុណ្ណោះលើត្រកូល iPhone 12 ដូចនេះការថែមកន្ទុយ s គឺជាអ្វីដែល Apple ទម្លាប់ធ្វើ ដោយគេនឹងបញ្ចេញ iPhone ថ្មីដោយក្រែប្រែលើស្មាតហ្វូនចាស់ឱ្យមានគុណវិបត្តិកាន់តែតិចបំផុត និងមានចំណុចល្អកាន់តែច្រើន មុននឹងឈានដល់កែប្រែទ្រង់ទ្រាយធំនៅជំហានបន្ទាប់។ ដូចជាយើងធ្លាប់ឃើញ iPhone 6 ទៅ 6s ឬពី iPhone X ទៅ XS ជាដើម។

ប៉ុន្ដែបើងាកទៅផ្លូវអបិយជំនឿវិញ នៅលោកខាងលិចមានគេជឿ លេខ១៣ ជាលេខនាំគ្រោះថ្នាក់ ឬសំណាងអាក្រក់ជាដើម។ ត្បិតអីវាមានពាក់ព័ន្ធទៅនឹងជំនឿ ថ្ងៃសុក្រ ទី១៣ ជាថ្ងៃដែលព្រះយេស៊ូគ្រីស ត្រូវបានចាប់ខ្លួនចំថ្ងៃសុក្រ និងពេលទ្រង់កំពុងនៅជាមួយសេវៈទាំង ១៣រូប។ ជាក់ស្ដែងនៅប៉ែកអឺរ៉ុប យើងកម្រឃើញមានអគារជាន់ទី១៣ ឬបន្ទប់លេខ១៣។

ប៉ុន្ដែទោះយ៉ាងណាក៏ដោយ ទាំងលេខ១៣ និងលេខ៤ដែលនៅអាស៊ីជឿថាលេខនាំគ្រោះនោះ ក៏ Apple ធ្លាប់ប្រើមកហើយផងដែរដូចជា iOS13, iPadOS 13 និង iPhone 4 ជាដើម ដូចនេះយើងនឹងរង់ចាំមើលការពិតទាំងអស់គ្នានាពេលខាងមុខ ថាតើ iPhone 13 អាចនឹងកើតឡើងឬយ៉ាងណា៕

ប្រភព៖ Cultofmac   ប្រែ​សម្រួល៖ កុសល