ប្រជាពលរដ្ឋជាង២០សហគមន៍ នៅស្រុកកោះញែក ឈប់កាប់ព្រៃ បាញ់សត្វ ងាកមកដាំបន្លែវិញ

  • 2021-01-22 07:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋជាង២០សហគមន៍ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានផ្លាស់ប្តូរមុខរបរពីការបាញ់សត្វព្រៃ កាប់ឈើ ជំនួសមកដាំបន្លែធម្មជាតិជារបរប្រចាំថ្ងៃវិញ។ របរដាំបន្លែបែបសហគមន៍របស់ប្រជាពលរដ្ឋនៅស្រុកកោះញែកនេះជាកម្មវិធី «ទន្សោងកោះញែក» ដែលមានការឧបត្ថមថវិកាដោយអង្គការ USAID និង WWF និងអនុវត្តដោយក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ២ផ្សេងទៀត។

ប្រជាពលរដ្ឋក្នុងសហគមន៍សហគមន៍ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី កំពុងប្រមូលផលបន្លែ

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា «ពួកគាត់ពីមុនប្រកបរបរកាប់ឈើ បរបាញ់គាត់មានអារម្មណ៍ភ័យ តែនៅពេលដែលគាត់ផ្លាស់ប្ដូរមកដាំដំណាំវិញអារម្មណ៍ពួកគាត់ គឺសប្បាយរីករាយ។ ពួកគាត់មានអារម្មណ៍ភិតភ័យខ្លាចប្រឈរមុខចំពោះមុខច្បាប់ គាត់បានបញ្ជាក់ដែរថាពេលគាត់ប្រកបរបរកាប់ឈើហ្នឹង គាត់អត់លុយឲ្យកូនទៅរៀន តែនៅពេលដែលពួកគាត់បានផ្លាស់ប្ដូរមកដាំបន្លែវិញគាត់សល់លុយ គាត់សន្សំប្រាក់អាចផ្គត់ផ្គង់កូនរៀនបាន»។

ឯកឧត្តម នេត្រ ភក្ត្រា ពេលចុះដល់ទីតាំងសហគមន៍

ខាងក្រោមនេះជារូបភាពចម្ការបន្លែនៅភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី អំឡុងពេលទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានដែលដឹកនាំដោយក្រសួងបរិស្ថាន៖

អត្ថបទ៖ យ៉ន សូវៀត

បិទ