ចម្រៀង ៣បទ ដែល Vannda ចេញក្នុងថ្ងៃខួបកំណើត ៣ឆ្នាំចុងក្រោយ
- 2021-01-25 03:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀង ៣បទ ដែល Vannda ចេញក្នុងថ្ងៃខួបកំណើត ៣ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
បទ "SKULL (IF I DIE)" ជាបទចម្រៀងថ្មីដែលវណ្ណដា (Vannda) បានចេញផ្សាយក្នុងថ្ងៃកំណើតរបស់ខ្លួន ២២ មករា ឆ្នាំ២០២១។ នេះជាឆ្នាំទី៣ ហើយ ដែលតារាចម្រៀងវែបដ៏ល្បីរូបនេះ បានចេញផ្សាយបទចម្រៀងថ្មី ចំថ្ងៃខួបកំណើតរបស់ខ្លួន។
កាលពីថ្ងៃទី២២ មករា ២០១៩ វណ្ណដា បានចេញបទ J+O ជាកាដូដល់អ្នកគាំទ្រ ចំណែកថ្ងៃទី២២ មករា ឆ្នាំ២០២០ តារាចម្រៀងរែបរបស់ផលិតកម្មបារមីរូបនេះ បានចេញបទ BORN THIS WAY។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺទាំង ៣ បទនោះ សុទ្ធតែទទួលបានការគាំទ្រខ្លាំងបំផុត។ ជាក់ស្ដែង បទ SKULL (IF I DIE) ទើបចេញបាន ២ថ្ងៃ មានអ្នកទស្សនាដល់ខ្ទង់លានអ្នកបាត់ទៅហើយ ពោលគឺជាង ៧៧ម៉ឺន views លើ YouTube និងជាង ៤១ម៉ឺន views លើ Facebook។ ចំណែកឯបទ J+O មានអ្នកមើលជាង ៥លានដង និងបទ BORN THIS WAY មានអ្នកមើលដល់ទៅជាង ២២លានដង។
ទស្សនាវីដេអូបទចម្រៀងទាំង ៣បទនោះ ដូចខាងក្រោម៖
បទ SKULL (IF I DIE) (២២ មករា ២០២១)
បទ BORN THIS WAY (២២ មករា ២០២០)
បទ J+O (២២ មករា ២០១៩)
(ដោយសារតែបទនេះ មានកំណត់អាយុ ដូច្នេះសូមចុចទស្សនាផ្ទាល់លើ YouTube តាម link នេះ៖ https://www.youtube.com/watch?v=Nj2CuLyCI40