​រ៉ូបូត​ថ្នាក់​ជាតិ ចេញ​វិញ្ញាសារ​ប្រកួត​ឆ្នាំ ២០២១ ច្បាស់​ជា​ល្អ​មើល​ណាស់!

  • 2021-01-25 04:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេលថ្មីៗ​នេះ​​ទំព័រហ្វេសប៊ុក ​Robotcon Cambodia ​បាន​បង្ហោះ​វីដេអូ​ខ្លី តើអ្នកបានដឹងពីវិញ្ញាសាប្រកួតរ៉ូបូតឆ្នាំ២០២១ ឬនៅ? ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ នឹងប្រើប្រាស់​វិញ្ញាសាខ្នាតអន្តរជាតិ គឺ «រ៉ូបូតគប់ព្រួញចូលថូ» ដែល វិញ្ញាសានេះ​ដកស្រង់ចេញពីប្រពៃណីចិន។ ​តើលោកអ្នកយល់ថាវិញ្ញាសាឆ្នាំនេះ មានភាពពិបាកយ៉ាងណាខ្លះ​ចំពោះក្រុមនិស្សិត?

លក្ខណៈនៃថូដែលត្រូវប្រើក្នុងការប្រកួត

ពីកម្មវិធីសូមបង្ហាញពីលក្ខណៈនៃថូដែលត្រូវប្រើក្នុងការប្រកួត។ មានតំបន់យកពិន្ទុចំនួន៥កន្លែងនៅតំបន់ផ្នែកខាងក្នុង នៃទីលានប្រកួត។ គ្រប់កន្លែងទាំងអស់ មានតុមួយសម្រាប់ដាក់ថូពណ៌ក្រហមនិងខៀវ ដូចដែលបានបង្ហាញក្នុងរូបភាព.4។

ថូគឺផ្ដាច់មុខសម្រាប់ក្រុម មានន័យថា ថូពណ៌ក្រហមជាកម្មសិទ្ធិរបស់ក្រុមក្រហម ថូពណ៌ខៀវជាកម្មសិទ្ធិរបស់ក្រុមខៀវ។

ថូគឺជាក្រឡមូលPVC ដែលមានអង្កត់ផ្ចិតខាងក្នុង305mm និងកម្ពស់464mm។ មានជ័រកម្រាល Foam bufferកម្រាស់360mm នៅពីក្រោម។ អ័ក្សបញ្ឍរនៃធុង កាត់កែងទៅនឹងទីលាន។ តុដាក់ថូមានទម្រង់៣ប្រភេទ ដូចជា តុប្រភេទទី១ ទី២ និងទី៣ ដូចបានបង្ហាញក្នុងរូប.4។

តុប្រភេទទី១ ចំនួនពីរត្រូវបានគេដាក់នៅតំបន់ផ្នែកខាងក្នុងនៃពណ៌ក្រហមនិងខៀវ។ ថូពណ៌ក្រហមនិងខៀវ សរុបមួយគូ ត្រូវបានដាក់ជាប់លើតុ។ ចន្លោះរវាងថូនិងទីលាន គឺ500mm។ តំបន់យកពិន្ទុ ចំនួនបីទីតាំងផ្សេងទៀត ត្រូវបានតម្រៀបតាមបន្ទាត់ព្រំដែនតំបន់ផ្នែកខាងក្នុងនៃពណ៌ខៀវនិងក្រហម។

តុប្រភេទទី២ ចំនួន២ នៅសងខាង ហើយតុប្រភេទទីបីចំនួន១ នៅកណ្ដាល។ថូពណ៌ក្រហមនិងខៀវសរុបមួយគូ ត្រូវបានគេដាក់ជាប់នឹងតុនីមួយៗ។ នៅជិតថូ មានដងមួយ ដែលរ៉ូបូតអាចកាន់បាន។ ទ្រង់ទ្រាយថូនៅលើតុប្រភេទទី២ និងទី៣ មានភាពខុសគ្នាបន្តិចបន្តួចពីថូនៅលើតុប្រភេទ ទី១។ ថូនីមួយៗមានក និងមាត់ថូតូចជាង។ ថូនៅលើតុប្រភេទទី២ មានចន្លោះប្រវែង600mmពីលើទីលាន និងអង្កត់ផ្ចិតមាត់ថូ 250mm។ ថូនៅលើតុប្រភេទទី៣ មានចន្លោះប្រវែង800mmពីលើទីលាន និងអង្កត់ផ្ចិតមាត់ថូ160mm។ ភាពធន់ទ្រាំនៃការបង្វិល នៃតុធុងប្រភេទទី២និងទី៣ នៅចន្លោះ 3Nm – 7Nm។

លក្ខណៈនៃព្រួញដែលត្រូវប្រើក្នុងការប្រកួត

ព្រួញ ដូចដែលបានបង្ហាញក្នុងរូបភាព.3 មានប្រវែងសរុប640mm និងទម្ងន់សរុប 90g។ តួព្រួញត្រូវបានធ្វើឡើងដោយបំពង់carbon fiber ដែលមានអង្កត់ផ្ចិត12mm។ ក្បាលព្រួញត្រូវបានធ្វើឡើងដោយជ័រស៊ីលីកូន និងមានទំហំអង្កត់ផ្ចិតអតិបរមា40mm និងមានប្រវែងប្រមាណ80mm។

នៅកន្ទុយព្រួញ មានស្លាប៤ ឃ្លាតពីគ្នាហើយស្មើៗគ្នាជុំវិញតួព្រួញ ដោយមានប្រវែង130mm និងទំហំកាំ25mm។ នៅក្នុងការប្រកួតនីមួយៗ គណៈកម្មាធិការរៀបចំការប្រកួត នឹងរៀបចំព្រួញចំនួន២០សម្រាប់ក្រុមនីមួយៗ។ ព្រួញរបស់ក្រុមទាំងពីរ មានទម្រង់ ប្រវែង និងទម្ងន់ ប៉ុនៗគ្នា។

ក្រុមរ៉ូបូតមិនត្រូវអនុញ្ញាតឲ្យផ្លាស់ប្ដូរទំហំខ្នាតទាំងនេះតាមចិត្តឡើយ ហើយត្រូវដាក់ព្រួញលើធ្នើក្នុងទម្រង់ក្បាលព្រួញចុះក្រោម។ ព្រួញគឺមិនផ្ដាច់មុខសម្រាប់ក្រុមទេ។ បន្ទាប់ពីការប្រកួតបញ្ចប់ ក្រុមទទួលបានពិន្ទុស្របទៅតាមតែចំនួនព្រួញក្នុងថូរបស់ខ្លួន ដោយមិនគិតពីក្រុមណាដែលជាអ្នកបាញ់ព្រួញចូលទេ។

ទស្សនា​វីដេអូខាងក្រោម៖