អ្នក​ខ្លាំង​វ័យ​ក្មេង វៃ​មិន​ដែល​ចាញ់ Garcia ​នឹង​ប៉ះ Pacquiao ​ក្នុង​ឆ្នាំ​២០២១​នេះ​

  • 2021-01-25 06:54:40
  • ចំនួនមតិ 3 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

​Ryan Garcia ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​អាមេរិក ​ដែល​មាន​ប្រវត្តិ​វៃ​មិន​ដែល​ចាញ់​នោះ ​នឹង​អាច​ប៉ះ​ជាមួយ Manny Pacquiao ​នៅ​ចុង​ឆ្នាំ​២០២១​នេះ​។

​អ្នក​ប្រដាល់​រហស្សនាម​ថា​ The Flash ​ខាង​លើ​នេះ ​បាន​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប៉ះ​ជើង​ខ្លាំង​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០២១​នេះ​ថា​៖ “ក្ដី​ស្រមៃ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ វា​ជា​កិត្តិយស​ដែល​បាន​ឡើង​ប្រកួត​ជាមួយ Manny Pacquiao ​ខ្ញុំ​តែងតែ​គោរព​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លង​មក​ទាំង​ក្នុង​សង្វៀន​និង​ក្រៅ​សង្វៀន”។

​កីឡាករ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ​មាន​ប្រវត្តិ​ប្រកួត​ល្អ​មែនទែន ​ដោយ​ឡើង​សង្វៀន​២១​ប្រកួត ឈ្នះ​ទាំង​២១​ប្រកួត ​និង​យក​ឈ្នះ​ដោយ KO ​បាន​ដល់​ទៅ​១៨​ដង​ឯណោះ។ ​ប្រកួត​ចុងក្រោយ​នៅ​ដើម​ឆ្នាំ​២០២១​នេះ ​គឺ​យក​ឈ្នះ​លើ​កីឡាករ Luke Campbell ​យក​បាន​ខ្សែ​ក្រវាត់​បាន​មួយ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

បិទ