Reuters ថា Huawei ចង់លក់ស្មាតហ្វូនត្រកូល P និង Mate ពេលនេះក្រុមហ៊ុនឆ្លើយតបហើយ

  • 2021-01-26 02:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Huawei បានលក់ស្លាកយីស្មាតហ្វូនត្រកូល Honor ទៅឱ្យម្ចាស់ថ្មី Shenzhen Zhixin New Information Technology កាន់កាប់បន្ត ពេលនេះក៏លេចដំណឹងមកថា ពួកគេកំពុងចរចារលក់ស្មាតហ្វូនកំពូលត្រកូល P និងត្រកូល Mate ទៅឱ្យក្រុមហ៊ុនផ្សេងបន្តទៀតហើយ។ នេះបើយោងតាមសារព័ត៌មាន Reuters បានចេញផ្សាយកាលពីថ្មីៗនេះ។

ឆ្លើយតបនឹងសារព័ត៌មានខាងលើ Huawei បានប្រកាសជាផ្លូវការថា ពួកគេមិនទាន់មានគម្រោងចេញលក់ស្មាតហ្វូននៅឡើយទេ ខណៈខ្លួនកំពុងសំងំផលិតស្មាតហ្វូនកំពូលៗនៅឡើយ។

ទោះយ៉ាងណាក្នុងសេចក្ដីប្រកាសនោះមិនបញ្ជាក់ថាមានអ្វីកើតឡើងនោះទេ ប៉ុន្ដែដំណឹងមិនបញ្ចេញស្មាតហ្វូនហាក់មិនល្អប៉ុន្មានឡើយ ត្បិតអីគេដឹងថា Huawei កំពុងខ្វះបន្ទះឈីបបំពាក់លើស្មាតហ្វូនខ្លួន ដោយក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm, MediaTek មិនអនុញ្ញាតឱ្យផ្គត់ផ្គង់បន្ទះឈីប ឬរកស៊ីជាមួយពួកគេឡើយ។ រីឯក្រុមហ៊ុន HiSilicon ក៏ត្រូវបានរារាំងពីក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការផ្គត់ផ្គង់បន្ទះឈីបផងដែរ។

គួរបន្ថែមថា បន្ទាប់ពីអតីតរដ្ឋាភិបាល ដូណាល់ ត្រាំ បានកំណត់អាជ្ញាបណ្ណលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិចផ្សេងៗ ដើម្បីអាចធ្វើពាណិជ្ជកម្មជាមួយ Huawei បាន គេឃើញមានក្រុមហ៊ុនខ្លះទទួលបានការអនុញ្ញាត ប៉ុន្ដែបន្ទាប់ពីរបាយការណ៍សប្ដាហ៍មុន អាជ្ញាបណ្ណទាំងនោះក៏ត្រូវដកចេញទៅវិញ។ ទោះយ៉ាងណារដ្ឋាភិបាលថ្មី ចូ បៃឌិន មិនទាន់មានការចង្អុលបង្ហាញដើម្បីដោះស្រាយបញ្ហានេះនៅឡើយទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី