អស់ស្ទះហើយ!​ លុយចំណេញឆ្នាំ​ ២០២០ របស់ AMD កើនឡើង​ ៦៣០%

  • 2021-01-27 02:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ខួរ​ក្បាល​នៃ​ឧបករណ៍​បច្ចេកវិទ្យា​របស់​អាមេរិក​ឈ្មោះ​ថា AMD ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ស្មាន​មិន​ដល់​កាល​ពី​ឆ្នាំ២០២០ ប្រសិន​បើ​ពិនិត្យ​មើល​លទ្ធផល​​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដែល​ក្រុមហ៊ុន​ទើប​បាន​ប្រកាស​ចេញ។

​ខាង​ក្រោម​នេះ​ជា​លទ្ធផល​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន AMD ​ប្រចាំ​ត្រីមាស​ទី​៤ និង​​សម្រាប់​ពេញ​មួយ​​ឆ្នាំ ២០២០ ផង​ដែរ ៖

  • ប្រាក់​ចំណូល​ត្រីមាស​ទី​៤ ឆ្នាំ ២០២០ មាន​ចំនួន ៣ ២៤៤លានដុល្លារ កើន​ឡើង ៥៣% ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៩

  • ប្រាក់​ចំណេញ​ត្រីមាស​ទី​៤ ឆ្នាំ ២០២០ មាន​ចំនួន ១ ៧៨១លានដុល្លារ កើន​ឡើង ៩៤៨% ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៩

  • ប្រាក់​ចំណូល​ពេញ​មួយ​ឆ្នាំ ២០២០ មាន​ចំនួន ៩ ៧៦៣លានដុល្លារ កើនឡើង ៤៥% ធៀប​នឹង​ឆ្នាំ ២០១៩

  • ​ប្រាក់​ចំណេញ​ពេញ​មួយ​ឆ្នាំ ២០២០ មាន​ចំនួន ២ ៤៩០លានដុល្លារ កើនឡើង ៦៣០% ធៀប​នឹង​ឆ្នាំ ២០១៩

គួរ​ដឹង​ថា​បន្ទះ​ CPU និង GPU ​របស់​ AMD ​បាន​បំពាក់​លើ​ឧបករណ៍​ PlayStation និង Xbox ជំនាន់​ថ្មី​គ្រប់​ម៉ូដែល។ ក្រុមហ៊ុន​នេះ​ក៏​មាន​ CPU សម្រាប់​កុំព្យូទ័រ​លើ​តុ (Desktop) ដែល​អាច​ប្រកួតប្រជែង​ក្រុមហ៊ុន​ដទៃ​បាន។ ចំណែក​​ GPU ដែល​ផលិត​ដោយ AMD ក៏​​​មាន​ស្ថិត​នៅ​កម្រិត​មួយ​ក្បែរៗ​នឹង GPU របស់ Nvidia ផង​ដែរ។ ឆាប់ៗ​ខាង​មុខ​នេះ AMD នឹង​ធ្វើ​ការ​ប្រកួតប្រជែង​ក្នុង​ផ្នែក​ឡេបថប​​ជា​មួយ​នឹង Intel ផង​ដែរ ជា​មួយ CPU Ryzen 5000 និង GPU RDNA 2 ដែល​ចេញ​នៅ​ចុង​ឆ្នាំ​នេះ៕

​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង