ឃើញ​មុខ​ដឹង​ថា​បារម្ភ​ប៉ុណ្ណា​ហើយ​ ប្រពន្ធ​ យ៉េន​ ឌីណា​ ស្រែក​ស្ទើរ​ភ្លេច​ថា​ខ្លួន​កំពុង​ពពោះ​

  • 2021-01-28 02:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ម្សិលមិញ​នេះ​ជា​ការ​ប្រកួត​របស់​កីឡាករ​ យ៉េន​ ឌីណា​ នៅ​ថ្ងៃ​ទី៣​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ ជា​មួយ​ តាញ់​ មករា​ ក្នុង​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០។​ គេ​ឃើញ​ថា​ភរិយា​របស់​ ឌីណា​ គឺ​នៅ​មើល​ប្ដី​ប្រកួត​ក្បែរ​សង្វៀន​តែ​ម្ដង​ ខណៈ​ខ្លួន​កំពុង​កំពុង​ពពោះ​​ផង​ដែរ។​

យ៉ាងណា​ភរិយា​ដែល​តែងតែ​នៅ​ជាប់​ជា​មួយ​ យ៉េន​ ឌីណា​ រូប​នេះ​ស្រែក​ប្រាប់​ លើក​ទឹកចិត្ត​ដល់​ប្ដី​ជា​ខ្លាំង​រហូត​ដល់​ពេល​ខ្លះ​ភ្លេច​គិត​ថា​ខ្លួន​កំពុង​ពរពោះ​ទៀតផង។​ សម្រាប់​ប្រកួត​ម្សិលមិញ​នេះ​ ឌីណា​ បាន​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ តាញ់​ មករា​ បន្ត​ទៅ​រក​មេដាយ​លើ​ប្រភេទ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ទៀត។​ តោះ!​ ទស្សនា​វីដេអូ​សកម្មភាព​របស់​ប្រពន្ធ​ យ៉េន​ ឌីណា៕​

យ៉េន ឌីណា (ខៀវ)

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​