គ្រប់យ៉ាងត្រូវលាតត្រដាងរវាង សេង រដ្ឋា និងអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia
- 2021-01-28 10:18:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រប់យ៉ាងត្រូវលាតត្រដាងរវាង សេង រដ្ឋា និងអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia
ចន្លោះមិនឃើញ
នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2020 លោក អ៊ិន សុភិន បានប្រកាសក្ដែងៗ ជាមួយនិងរូបថតប៉ុន្មានសន្លឹក ដែលបញ្ជាក់ពីកិច្ចព្រមព្រៀងតាមផ្លូវច្បាប់ ការដកហូតតំណែងបវរកញ្ញា សេង រដ្ឋា ពីតំណែង Miss Grand Cambodia 2020។
លោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានបញ្ជាក់យ៉ាងច្បាស់នៅល្ងាចថ្ងៃ២៨ ខែមករានេះថា ភាគីកញ្ញា សេង រដ្ឋា យល់ព្រមឱ្យក្រុមហ៊ុនដកហូតតំណែងរបស់ខ្លួនក្រោមកិច្ចសន្យាត្រឹមត្រូវ និងបញ្ចប់កិច្ចសន្យាការងារទាំងអស់ចាប់ពីពេលចុះកិច្ចសន្យានេះ។ ក្នុងនោះ សេង រដ្ឋា ក៏បានយល់ព្រម មិនទទួលយករង្វាន់ ថវិកា និងមិនទទួលយកអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុន។
យ៉ាងណាមិញលោក អ៊ិន សុភិន ក៏បានចេញសុំទោសជាសាធារណៈ ដែលកន្លងមករូបលោកធ្លាប់បាន ប្រើពាក្យពេចន៍មិនសមរម្យខុសឆ្គងលើកញ្ញា សេង រដ្ឋា។ ហើយអ្នកគ្រប់គ្រងរូបនេះ បានសន្យាជាមួយមហាជនថា កម្មវិធី Miss Grand Cambodia 2021 នឹងរៀបចំឱ្យបានល្អជាងឆ្នាំ២០២០នេះ។
គួរបញ្ចាក់ផងដែរថា រឿងរ៉ាវឈានដល់ការដកហូតតំណែងម្ចាស់ជ័យលាភីនេះ បន្ទាប់ពីមានបញ្ហារកាំរកូសរវាង សេង រដ្ឋា ជាមួយម្ចាស់គ្រប់គ្រងកម្មវិធី។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងទេថា តើបរវកញ្ញារូបណា ឬជ័យលាភីទីប៉ុន្មាន ដែលត្រូវបានជ្រើសរើសឱ្យទៅប្រកួតបន្តនោះទេ បន្ទាប់ពីជ័យលាភីលេខ២ កញ្ញា លី សុធារី ចេញមុខមិនទទួលបន្ត៕