ជោគជ័យ​នៅ​ក្លឹប​ធំ​ៗ​អស់​ចិត្ត Khedira ពេល​នេះ​ត្រឡប់​ទៅ​អាល្លឺម៉ង់​វិញ​ហើយ

  • 2021-02-02 02:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sami Khediraខ្សែ​បម្រើ​របស់ Juventus បាន​សម្រេច​ចិត្ត​​ផ្លាស់​ទៅ​ក្លឹប Hertha Berling ដែល​កំពុង​លេង​នៅ Bundesliga។

Khedira វ័យ​៣៤​ឆ្នាំ​បាន​ជួយ Juventus ឈ្នះ​​ពាន Serie A ៥​រដូវ​កាល​ជាប់​គ្នា អំឡុង​ពេល​៥​ឆ្នាំ​កន្លះ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​វត្តមាន​មួយ​ប្រកួត​សោះ​ក្នុង​រដូវ​កាល​នេះ​ ទើប​សម្រេច​ចិត្ត​​ត្រឡប់​ទៅ​កាន់​អាល្លឺម៉ង់​ដែរ​ ដែល​រូប​គេ​បាន​ចាកចេញ​អស់​​រយៈ​១១​ឆ្នាំ ក្រោយ​ផ្ទេរ​ពី Stuttgart មក​កាន់ Real Madrid។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ថា៖ “Hertha បាន​​ប្រឹងប្រែង​ជា​ខ្លាំង​ដើម្បី​​ចុះ​កុងត្រា​យក​ខ្ញុំ ហើយ​​ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​ណាស់”។ Hertha មិន​បាន​លម្អិត​​អ្វី​ទេ​ពី​កិច្ចសន្យា​របស់ Khedira។ Khedira ធ្លាប់​ជួយ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៤ ពីរ​ខែ​បន្ទាប់​ពី​ឈ្នះ Champions League ជាមួយ Real Madrid៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី