ភ្លៀងតាំងពីយប់រហូតដល់ព្រឹក ក្រសួងប្រាប់ពីស្ថានភាពអាកាសធាតុ
- 2021-02-09 00:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងតាំងពីយប់រហូតដល់ព្រឹក ក្រសួងប្រាប់ពីស្ថានភាពអាកាសធាតុ
ចន្លោះមិនឃើញ
ភ្លៀងតាំងពីពាក់កណ្ដាលយប់រហូតដល់ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ២០២១នេះ ក្រសួងធនធានទឹកនឹងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយអំពីស្ថានភាពអាកាសធាតុថា កម្ពុជាទទួលឥទ្ធិពលពីខ្យល់ត្រជាក់ ក្ដៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ។
សេចក្ដីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី០៩ កុម្ភៈនេះ បានប្រាប់ទៀតថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលខ្ពស់ ប៉ាស៊ីហ្វិក។ ស្ថានភាពបែបនេះ ធ្វើឲ្យតំបន់មួយចំនួនចុះត្រជាក់ និងមានភ្លៀងនៅតំបន់មួយចំនួនផងដែរ។
សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ