ត្រឹម​តែ ៥០ ដុល្លារ​ក្នុង​មួយ​ខែ​អាច​ប្រើ​សូហ្វវែរ​ដ៏​ល្អ​មួយ​ Unlimited ជា​រៀង​រហូត​ ​

  • 2021-03-01 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Bloo គឺជាគេហទំព័រ​ និង​ជាឧបករណ៍គ្រប់គ្រងគម្រោងកាងារតាមប្រព័ន្ធអ៊ិនធឺរណែត បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា​ដោយ​ផ្ដោត​លើ​ភាពសាមញ្ញ​និង​មាន​តំលៃសមរម្យ​សម្រាប់អាជីវកម្មទាំងអស់។​

​តាម​រយៈ​ការ​ឆ្លងឆ្លើយ​ជាមួយ Sabay ​ក្រុមការងារគេហទំព័រ Bloo ឲ្យដឹងថា គំនិតសំខាន់មួយនៅពីក្រោយការបង្កើត Bloo គឺសម្រាប់ជួយឱ្យមនុស្សមានលទ្ធភាពប្រើប្រាស់​បាន​គ្រប់ៗគ្នា។ វា​ក៏​មាន​តម្លៃថោក​ជាងឧបករណ៍គ្រប់គ្រងគម្រោងកាងារតាមប្រព័ន្ធអ៊ិនធឺរណែតដទៃទៀត។ ​ក្នុង​មួយ​ខែ​អ្នក​គ្រាន់​ចំណាយ​ត្រឹម​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ​ សម្រាប់​ក្រុមហ៊ុន​អាច​ឲ្យ​អ្នក​ប្រើប្រាស់ Unlimited ជា​រៀង​រហូត។

កម្មវិធី Bloo នៅលើថេប្លេត

​សូហ្វវែរ​នេះ​ស្ថិតក្នុងការអភិវឌ្ឍរយៈពេលជិត ២ ឆ្នាំទើប​ចេញ​រូប​រាង​ក្នុង​ទម្រង់​ជា Beta នៅ​ឆ្នាំ ២០១៨ ដល់ពាក់កណ្តាលឆ្នាំ ២០១៩ ​និង​បន្ត​​បើក​ដំណើរការ​ឲ្យ​ប្រើប្រាស់​ពេញ​លេញ​ រហូតដល់សព្វថ្ងៃនេះ។

ស្វហវែរ Bloo មានមុខងារ​សំខាន់ៗ​មួយ​ចំនួន​​ដូច​ជា៖ Board, List, Calendar, ឬ Map Views អាស្រ័យលើជំរើស​របស់​អ្នក។ អ្នកក៏អាចទាក់ទងសន្ទនាជាមួយសមាជិកក្រុមរបស់អ្នកតាមរយៈ comments, discussion ឬ updates ជាង​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​បង្កើតគម្រោង (Projects) ប្រើប្រាស់គ្មានដែនកំណត់ Unlimited អាច​អញ្ជើញ​សមាជិក (Members, clients, comment/view only) ក៏​គ្មានកំណត់ដូច​គ្នា និង​មុខងារ​ពិសេស​ជាង​គេ​គឺ​ ​ផ្ទុក​ឯកសារ​គ្មាន​កំណត់។

​លោក Frazer MacRobert ប្រធានផ្នែកទំនាក់ទំនងមានប្រសាសន៍ថា៖ «ចាប់តាំងពីពេលប្រើ Bloo ​មក​យើង​អាចធ្វើការកាន់តែមានប្រសិទ្ធិភាព គ្រប់គ្រងគម្រោងកាងារកាន់តែងាយស្រួលនិងប្រសើរជាងមុន។ នៅពេលដែលអតិថិជនធ្វើកិច្ចការ​ជាមួយ BlooពួកគេតែងតែយកBlooមកប្រេីប្រាស់ជាមួយក្រុមរបស់ពួកគេផ្ទាល់។”

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងមក Bloo បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ប្រសើរ។ ខាង​ក្រោម​នេះ​គឺ​ជា បទពិសោធន៍​ចំនួន​ពី​អតិថិជន​របស់ ប៊្លូ ដោយ​ផ្ទាល់៖

-Oziboomer បាន​លើក​សរសើរ​ថា​ Bloo ​បាន​ក្លាយ​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​ហើយ​ក៏​ជា​ឧបករណ៍​ជំនួយ​មួយ​សម្រាប់​បុគ្គលិក​របស់​ខ្ញុំ​មាន​អាយុ​ចន្លោះ ១៨ដល់ ៧៥ ឆ្នាំ។

-BabyGorilla បាន​និយាយ​ថា Bloo គឺ​សាមញ្ញ​ៗ ងាយស្រួល​ប្រើខ្លាំង​ណាស់។ វា​អាច​ជួយ​ឲ្យ​ការងារ​របស់​ខ្ញុំ​កាន់​តែ​មាន​ប្រសិទ្ធភាព​និង​ភាព​ច្បាស់លាស់​ថែម​ទៀត​ផង។

-Ellie ក៏បាន​រៀប​រាប់​ផង​ដែរថា​ ចំណុច​ពិសេស​មួយ​របស់ Bloo គឺផ្ទាំង UI (User Interface) មាន​ភាព​ទាក់ទាញ​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​និង​តាម​រក​យូរ​ហើយ។ Bloo មិន​ស្មុគស្មាញ, Sign up ងាយស្រួល,​មិន​ស្ទក់ និង​អាច​ឲ្យ​អ្នក​ដទៃ​ដូចជា customers ចូល​មក​ជជែក​បាន​ភ្លាមៗ។

​ជម្រាប​ជូន​ផង​ដែរ​ ​Bloo មាន​សមាជិកតែ ៦ នាក់​ប៉ុណ្ណោះ​ Developer ៣ នាក់ Customer Success ១ នាក់និង Founders ។ បន្ទាប់​ពី​បាន​ប្រើប្រាស់​និង​​រក​ឃើញ​ថា​ ឧបករណ៍គ្រប់គ្រងគម្រោងកាងារផ្សេង​ទៀត​មាន​តំលៃ​ខ្ពស់​ពេក​ មានភាពច្របូកច្របល់ ​និង​គ្មាន​ភាព​ងាយស្រួល​ពេល​ប្រើប្រាស់។

​គំនិត​បង្កើត​ស្វហវែរនេះ​ឡើង​បាន​ចាប់ផ្តើម​ពី​ស្ថាបនិក (Founder) គឺ​លោក​ Emanuele Faja (ហៅ​ម៉ានី) ​ជា​ជនជាតិ​អ៊ីតាលី​កាត់ អង់គ្លេស បច្ចុប្បន្នគឺជានាយកប្រតិបត្តិនៃ Design Agency ហៅ Mäd។ ​ចំណែក​ឯ​លោក​ Dong Truong បាន​ចូលរួមជា​សហស្ថាបនិក (Co-Founder) លោក​ក៏​ជា​អតីត​ប្រធាន​មន្ត្រី​បច្ចេកទេស​នៃ​ក្រុមហ៊ុន Ton Nam Kim (ក្រុមហ៊ុនដែកថែបវៀតណាម)។

សមាជិក Bloo

​បច្ចុប្បន្ន​ឧស្សាហកម្ម​ជា​ច្រើន​កំពុង​ប្រើ Bloo ​មាន​តាំង​ពី​ទីភ្នាក់ងារ​នានា​រហូត​ដល់​ក្រុមហ៊ុន​វិស្វកម្ម​សាជីវកម្ម​និង​អភិវឌ្ឍន៍​អាជីវកម្ម​ស្ទើរ​តែ​ទូទាំង​ពិភពលោក​ដូច​ជា៖ សហរដ្ឋអាមេរិច, ឥណ្ឌា, ប្រេស៊ីល, និង​ប្រទេស​ផ្សេង​ទៀត​។

​មក​ទល់​ពេល​នេះ​ ប្លូ ​បាន​ផ្តល់​ជូន​ Trial ដោយឥតគិតថ្លៃរយៈពេល ១៤ ថ្ងៃដល់អ្នកដែលមានបំណងចង់សាកល្បងកម្មវិធីតាមរយៈគេហទំព័រ៖ www.bloo.io

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម