កុំ​ខ្លាច​យំ​ទៅហើម​ភ្នែក ព្រោះ​យំ​អាច​បញ្ចេញ​ជាតិពុល និង​អត្ថប្រយោជន៍​ច្រើន​មិន​អស់

  • 2021-02-17 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល​ជា​អ្នក​មិន​ទាន់​ដឹង​ឡើយ​ថា ការ​យំ​គឺ​មាន​ផលប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​យើង​។ មនុស្ស​ជា​ច្រើន​គិត​ថា ការ​យំ​គឺ​បង្ហាញ​ចេញ​នូវ​ភាព​ទន់ខ្សោយ។ យ៉ាងណាក្ដី ការ​ស្រក់​ទឹក​ភ្នែក​ការ​ពិត​គឺ​មាន​ផលប្រយោជន៍​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ខាង​ក្រោម​នេះ​គឺ​ជា​ផលប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​រៀងរាល់​ពេល​អ្នក​យំ​ម្ដង​ៗ។

រូបតំណាង

**១. បន្ថយភាព​តានតឹង**

អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា ឲ្យ​តែ​ពេល​ស្ទះ​អារម្មណ៍​ហើយ​ចែក​រំលែក​មិន​បាន​ គេ​តែង​តែ​ឲ្យ​យំ​ចេញមក​នោះ? ព្រោះ​នៅ​ពេល​យំ ណឺរ៉ូន​ខួរក្បាល​នឹង​ភ្ញោច ដែល​អាច​កាត់​បន្ថយ​ភាពតានតឹង​បាន​យ៉ាង​ល្អ។ ដូច​នេះ​នៅ​ពេល​រឿង​តឹងតែង​សូម​អ្នក​មិន​ចាំបាច់​ទប់​ឡើយ គឺ​អាច​យំ​បាន​តាម​សម្រួល។

រូបតំណាង

២. សម្រួល​សំពាធ​ឈាម

សំពាធ​ឈាម​ខ្ពស់​គឺ​ជា​ជំងឺ​មួយ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត ដ្បិត​​វា​អាច​ឆក់​ជីវិត​យើង​បាន​គ្រប់​ពេល​វេលា។ យោង​តាម WTO ជំងឺ​សំពាធ​ឈាម​ខ្ពស់​គឺ​ជា​ជំងឺដែល​ធ្វើ​​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​គ្រប់​ជំងឺ។ ប៉ុន្តែយោង​តាម​ការ​ពិសោធន៍របស់​សកលវិទ្យាល័យ Rijeka ប្រទេស Croatia បាន​ឲ្យ​ឃើញ​ថា ការ​យំ​អាច​​បន្ទាប​សំពាធ​ឈាម​បាន​យ៉ាង​ឆាប់​ហ័ស ឲ្យ​មក​នៅ​មាន​លំនឹង​វិញ។

រូបតំណាង

៣. បន្សាប​ជាតិ​ពុល

នៅ​ពេល​ចេញ​ក្រៅ ភ្នែក​យើង​តែង​មាន​ធូលី​ជានិច្ច ហើយ​ទឹក​ភ្នែក​គឺ​ជា​ភ្នាក់ងារ​សំអាត​ពួក​វា។ យោង​តាម​បណ្ដាញ​ព័ត៌មាន Medlineplus បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​មុខងារ​ខាង​លើ ទឹក​ភ្នែក​នៅ​ដើរ​តួ​ជា​អ្នក​សំអាត​ជាតិ​ពុល​ផង​ដែរ ដោយ​នៅ​ពេល​បញ្ចេញ​ម្ដងៗ វា​នឹង​បន្សាប​នូវ​ធូលី ផ្សែង និង​ដី​ដែល​ចូល​ភ្នែក​នៅ​ពេល​ត្រូវ​ជាតិ​ពុល​នេះ​ចូល៕

ចុចអាន៖ ​ ហេតុផល​៥​យ៉ាង ដែល​​​​អ្នក​​តែង​គេង​មិន​លក់​នៅ​ពាក់​កណ្ដាល​យប់​

ប្រភព៖ bestie   ប្រែ​សម្រួល៖ Caramel