Biden ហៅទូរស័ព្ទទៅនាយករដ្ឋមន្រ្តីអុីស្រាអែលជាលើកដំបូង ក្រោយកាន់ដំណែងប្រធានាធិបតី

  • 2021-02-18 03:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី អាមេរិកលោក Joe Biden កាលពីថ្ងៃ ពុធម្សិលមិញ បានហៅទូរស័ព្ទ ទៅកាន់លោក Benjamin Netanyahu នាយករដ្ឋមន្រ្តី អុីស្រាអែល ។

ការហៅទូរស័ព្ទ ទៅកាន់លោក Benjamin នេះធ្វើឡើង ជាលើកដំបូង បន្ទាប់ពីការ​ចូលកាន់តំណែង​របស់ប្រធានាធិបតី​ថ្មីអាមេរិក Joe Biden ។ អ្នកនាំពាក្យ ​របស់រដ្ឋាភិបាល​ អុីស្រាអែល​បានថ្លែងប្រាប់​ឲ្យដឹងថា " កិច្ចសន្ទនា​រវាងមេដឹកនាំ​ទាំង២​មានភាពរីករាយ​ និងកក់ក្តៅជាទីបំផុត "។ ការឆ្លើយឆ្លង​ តាមរយៈ​រលកធាតុអាកាសនេះ​ ប្រមុខរដ្ឋប្រទេស​ទាំង២បាន​ពិភាក្សាគ្នា​ អំពីព្រឹត្តិការណ៏ ​ដែលកំពុង​កើតមានឡើងនៅ​ អុីរ៉ង់​ និង​នៅក្នុងតំបន់អាសុី។

ជំនួបតាមទូរស័ព្ទរវាងលោក Biden និង លោក Benjamin បានកើតឡើង រយៈពេលមួយខែគត់ ក្រោយអ្នកនយោបាយជើងចាស់រូបនេះ ស្បថចូលកាន់តំណែង ជាប្រធានាធិបតីថ្មី អាមេរិកទី៤៦៕

ប្រភព៖ CGTN   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ