មិនធ្លាប់ដឹងសោះ! ទិញឡាន Bugatti តម្លៃជាង ៣លានដុល្លារ បានហិបពិសេសមួយ (វីដេអូ)

  • 2021-02-19 03:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាអាចជារឿងមួយដែលកម្រមានអ្នកដឹង ប៉ុន្តែថ្មីៗនេះ YouTuber ម្នាក់មានឈ្មោះថា Doug Demuro បានបង្ហាញឲ្យឃើញពីហិបអាលុយមីញ៉ូមដ៏ពិសេសមួយ ដែលអ្នកនឹងទទួលបានបន្ទាប់ពីទិញរថយន្ត Bugatti Chiron Pur Sport ដែលមានតម្លៃ ៣,៦លានដុល្លារ (តម្លៃនៅបរទេស)។

រថយន្ត Bugatti Chiron Pur Sport

បើតាមការបង្ហាញតាមរយៈវីដេអូរបស់លោក Doug Demuro ហិបពិសេសនោះមានផ្ទុករបស់ជាច្រើនផ្សេងៗគ្នា ដែលអ្នកចាំបាច់សម្រាប់ប្រើលើរថយន្តនោះតែម្តង។

បើកគម្របហិបដំបូង អ្នកនឹងមើលឃើញមានឯកសារមួយចំនួន ដែលនិយាយអំពីលក្ខណៈពិសេសរបស់រថយន្តនោះ។ ស្ថិតនៅក្រោមឯកសារនោះ គឺជាហិបតូចមួយទៀតដែលផលិតពី Carbon Fiber និងស្បែកដែលមានថ្នេរដេរ ដូចទៅនឹងកាប៊ីនខាងក្នុងនៃរថយន្តដែលបានទិញ។

បើកគម្របហិប Carbon Fiber នោះ អ្នកនឹងបានឃើញសោររថយន្ត ព្រមទាំង USB Flash មួយ។ ស្ថិតនៅក្នុងហិបនោះដដែល ក៏មានសៀវភៅណែនាំ (owner’s manual) មួយក្បាលផងដែរ។

ងាកត្រលប់ទៅមើលក្នុងហិបអាលុយមីញ៉ូមធំវិញ វានឹងរកឃើញនូវស៊ុមសម្រាប់ចាប់ស្លាកលេខខាងមុខ និងខ្ចៅមួយចំនួន។ ចុងក្រោយបង្អស់ អ្នកនឹងឃើញមានកាបូបធំមួយដែលមានផ្ទុកក្រណាត់គ្របរថយន្ត និងដុំគូវអាគុយរថយន្តមួយផងដែរ៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង