អ្នកលក់បង្ហើបតម្លៃ និងពន្ធឡាន RAM 1500 TRX ឆ្នាំ២០២១ ពេលមកដល់ខ្មែរ ប៉ុណ្ណឹងម៉េចដែរ?

  • 2021-02-22 02:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ram 1500 TRX គឺជាភីកអាប់កំពូលកម្លាំងមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាក៏ជាគូប្រជែងដ៏ធំបំផុតមួយរបស់ Ford F-150 Raptor ដែរ។

ថ្មីៗនេះ ឃ្លាំងលក់រថយន្តក្នុងស្រុកមួយកន្លែង បានបង្ហើបឲ្យដឹងពីតម្លៃនៃរថយន្ត Ram 1500 TRX ស៊េរីឆ្នាំ២០២១ នៅខ្មែរ ដោយដាក់លក់ក្នុងតម្លៃខ្ទង់ ១៤ម៉ឺនដុល្លារជាង។ តម្លៃនេះគឺគិតទាំងថ្លៃពន្ធនាំចូល ខ្ទង់ ៣,៧ម៉ឺនដុល្លារ ព្រមទាំងតម្លៃសេវាកម្មផ្សេងៗទៀតផង។

គួរឲ្យដឹងថា រថយន្ត Ram 1500 TRX ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧១ ៦៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទ Launch Edition ដែលផលិតត្រឹម ៧០២គ្រឿង មានតម្លៃខ្ទង់ ៩ម៉ឺនដុល្លារឯណោះ។

ភីកអាប់នេះមានបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged Hellcar V8 មានកម្លាំង ៧០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សេង ឡុង