ថៃ ប្រើតែដែកអេតចាយ ផលិតបានឡាន Bugatti ដាក់លក់តម្លៃខ្ទង់ម៉ឺនដុល្លារ (វីដេអូ)

  • 2021-02-22 04:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ មជ្ឈមណ្ឌលសិល្បៈ Scrap Metal Art Thailand នៅក្នុងប្រទេសថៃ បានដាក់បង្ហាញរថយន្ត Bugatti Chiron ដែលផលិតចេញពីដែកអេតចាយ ២គ្រឿង ដោយបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។

មជ្ឈមណ្ឌលសិល្បៈ Scrap Metal Art Thailand ដែលស្ថិតនៅក្នុងស្រុក Tha Takiap នៃខេត្ត Chachoengsao នេះ មិនមែនមានត្រឹមតែរថយន្ត Bugatti ប៉ុណ្ណោះទេ ប៉ុន្តែនៅទីនោះក៏មានតាំងបង្ហាញមនុស្សយន្ត Transformers កម្ពស់ ៩ម៉ែត្រ, រថយន្ត Mercedes-Benz 300SL និង Ferrari 250 GTO ដែលសុទ្ធសឹងតែផលិតចេញពីដែកអេតចាយ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Bugatti Chiron ដែលផលិតចេញពីដែកអេតចាយខាងលើ ត្រូវបានគេទិញយកមួយគ្រឿងបាត់ទៅហើយ ក្នុងតម្លៃរហូតដល់ទៅ ៣០ ០០០ដុល្លារឯណោះ ហើយវានឹងត្រូវដឹកទៅកាន់ប្រទេសស៊ុយអែតក្នុងពេលឆាប់ៗខាងមុខនេះតែម្តង៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី