Tiger ​ធ្វើ​ការ​ងារ​ជួយ​សង្គម​ក្នុង​អំឡុង​កូវីដ​

  • 2021-02-23 08:34:18
  • ចំនួនមតិ 1 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​ Angkor Tiger បាន​ចុះ​ចែក​អំណោយ​ដល់​ប្រជា​ជន​ ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​អំឡុង​កូវីដ​​កំពុង​ផ្ទុះ​ខ្លាំង​នេះ នៅ Palm Container​ ក្នុង​ខេត្ត​សៀមរាប។

រូប​ភាព​ Angkor Tiger

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្លឹប​ Tiger ថា​ ការ​ចែក​នេះ​គឺ​មាន​ប្រជាជន​ដែល​ខ្វះខាត​ប្រមាណ​ជា​ជាង ១០០ នាក់​ ហើយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​ ២០ គីឡូ​ក្រាម។ ការ​ចែក​ជូន​នេះ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១​។ ​ក្នុង​នោះ​ក៏​មាន​ថវិកា​ចំនួន​ ២០០០ ដុល្លារ​ ដែល​បាន​មក​ពី​សមាគមន៍​ អ្នក​នាំ​ភ្ញៀវ​ជប៉ុន​ ចូល​រួម​ផង​ដែរ។

​​​​​​រំលឹក​ថា នេះ​ជា​ការ​ជួយ​សង្គម​បាន​មួយ​ផ្នែក​​ ទោះ​មិន​បាន​ច្រើន​ក៏​អាច​សម្រួល​ដល់​ប្រជាជន​បាន​ខ្លះ​ៗ​ផង​ដែរ។ Angkor Tiger ជា​ក្លឹប​បាល់ទាត់​អាជីព​មួយ​របស់​កម្ពុជា ដែល​មាន​ប្រធាន​ក្លឹប​ជា​ជន​ជាតិ​ជប៉ុន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
បិទ