ដូណាល់ ត្រាំ​ ធ្លាប់បបួល គីម ជុងអ៊ុន ធ្វើរឿងមួយកាលពីកាន់តំណែងជាប្រធានាធិបតី

  • 2021-02-23 10:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំធ្លាប់បានបបួល លោក គីម ជុងអ៊ុន​ ជិះយន្តហោះរបស់អាមេរិក​ Air Force One ។

កាលពីកិច្ចប្រជុំ Hanoi Summit ឆ្នាំ២០១៩ រវាងមេដឹកនាំប្រទេសទាំង២ នៅប្រទេសវៀតណាម បានបញ្ចប់ទៅ លោក ត្រាំ បានផ្តល់ យន្តហោះ Air Force One ទៅកាន់ លោក គីម ដើម្បីធ្វើដំណើរត្រលប់ ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ។ ប៉ុន្តែលោក គីម បានបដិសេធនូវការផ្តល់ជូន របស់ប្រធានាធិបតីអាមេរិក។ មេដឹកនាំផ្តាច់ការ គីម ​ជុងអ៊ុន​ នៅតែចិញ្ចឹមចិត្តមិនទុកចិត្តប្រទេសណាមួយ ក្រៅពីប្រទេសលោកទេ ដោយគិតពីសុវត្ថិភាពរបស់លោកជាចំបង ។ ការផ្តល់ឲ្យមធ្យោបាយ ធ្វើដំណើរតាមផ្លូវអាកាសនេះ គឺលោក​ត្រាំបានដឹងថា ពេលមកប្រជុំនៅប្រទេសវៀតណាមនេះ ​មេដឹកនាំកូរ៉េខាងជើងរូបនេះ ធ្វើដំណើរតាមរថភ្លើងរយៈពេលជាង២ថ្ងៃ ឆ្លងកាត់ប្រទេសចិន​ ទើបបានមកដល់គោលដៅ។

យ៉ាងណាក្តី កិច្ចប្រជុំ២ថ្ងៃដែលយកទឹកដី វៀតណាមជាទីកន្លែងនោះគឺមិនទទួលបាន ផ្លែផ្កាអ្វីគួរឲ្យកត់សម្គាល់ឡើយ៕

ប្រភព៖ CGTN   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

អត្ថបទពេញនិយម
បិទ