ភ្នំពេញ កើន​ដល់​ ៦៣កន្លែង​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ ២០កុម្ភៈ

  • 2021-02-24 14:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​រាជធានីភ្នំពេញ ទីតាំង​ចំនួន ៦៣កន្លែង​ហើយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ។ ក្នុង​បញ្ជី​របស់​រដ្ឋបាល​រាជធានី​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទាំង​នោះ​ភាគ​ច្រើន​បាន​យក​សំណាក និង​ចាត់​វិធានការ​រួចរាល់​អស់​ហើយ នៅ​តែ​កន្លែង​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​កំពុង​រង់ចាំ​វិធានការ​បន្ត​។

ទីក្រុង​កោះពេជ្រ កាល​ពី​ល្ងាច​ថ្ងៃ​ទី២០ កុម្ភៈ ២០២១

ទាក់ទិន​នឹង​រឿង​នេះ​ដែរ​ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​ទីតាំង​ទាំង ៦៣ខាង​លើ​នេះ ឲ្យ​ធ្វើការ​ទំនាក់ទំនង​ដើម្បី​ធ្វើ​តេស្ត​រក​កូវីដ-១៩ និង​ធ្វើ​ចត្តាឡីស័ក តាម​រយៈ​លេខ​ទូរស័ព្ទ៖

  • ១១៥

  • ០១២ ៨២៥ ៤២៤

  • ០១២ ៤៨៨ ៩៨១

  • ០១២ ៨៣៦ ៨៦៨

សូម​បងប្អូន​ការពារ​ខ្លួន និង​មាន​ការ​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា!

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម