OPPO X 2021 បង្ហាញបច្ចេកវិទ្យានិងការច្នៃប្រឌិត កាន់តែច្បាស់និងជក់ចិត្ត

  • 2021-02-26 07:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្កើតបច្ចេកវិទ្យាថ្មីៗ មិនមែនគ្រាន់តែតាមសម័យកាលនៃការបំផុសគំនិតថ្មីប៉ុណ្ណោះទេ។ ក្រុមហ៊ុន OPPO តែងតែសួរសំណួរសាមញ្ញៗ ថាតើយើងអាចដោះស្រាយបញ្ហាប្រឈមមុខអ្វីខ្លះ នៅក្នុងជីវិតរបស់មនុស្ស? បន្ទាប់មកក្រុមហ៊ុន នឹងចាប់ផ្តើមរកវិធីឆ្លើយតបនិងផ្តល់ដំណោះស្រាយ។ ការច្នៃប្រឌិតថ្មីៗ គឺស្ថិតលើខ្លួនយើងដោយតែងតែជំរុញព្រំដែនបន្ថែមទៅមុខជានិច្ច។ ហេតុដូច្នេះហើយបានជាក្រុមហ៊ុន OPPO បានដាក់ពាក្យសុំប៉ាតង់ជាង 45 000 នៅទូទាំងពិភពលោក ដោយមានចំនួន 17 000 នៃប៉ាតង់ដែលបានអនុម័តរួចហើយ។

សមាជិកសំខាន់គ្រប់ៗរូបក្នុងចំណោមបុគ្គលិក R&D ដ៏ខ្លាំងៗចំនួន 1000នាក់ របស់ក្រុមហ៊ុន OPPO តែងតែផ្តោតលើចង់ធ្វើការកែលម្អជារៀងរាល់ថ្ងៃ មិនថាពួកគេនៅទីណា កន្លែងណាក៏ដោយ នៅជុំវិញពិភពលោក។ ការកែលម្អតូចៗទាំងនោះហើយ គឺជាវិធីដែលក្រុមហ៊ុនទទួលបានការកែលម្អដ៏ធំមួយ មកដល់ពេលនេះ។ លទ្ធផលនៃការកែលម្អនេះហើយជាសមិទ្ធិផលនៃគំរូទូរសព្ទរុញពន្លាអេក្រង់ ដ៏ល្អឥតខ្ចោះ។

អេក្រង់រុញពន្លាបាន មិនមែនអេក្រង់បត់

OPPO X 2021 គឺជាទូរសព្ទរុញពន្លាអេក្រង់បាន ត្រូវបានបង្កើតឡើងដោយសារតែក្រុមហ៊ុនដឹងពីតម្រូវការ ដែលទូរសព្ទអាចបត់បានកាលពីមុនៗ។ បច្ចេកវិទ្យាថ្មីបែបនេះ មិនមែនជាដំណើរការងាយស្រួលនោះទេ ពោលគឺក្រុមហ៊ុនបានដាក់ពាក្យសុំប៉ាតង់ថ្មីចំនួន 122 ដែលក្នុងនោះមានប៉ាតង់ចំនួន 12 ដែលទាក់ទងនឹងរបៀបនិងយន្តការរុញពន្លា។

ឥឡូវនេះអ្នកអាចទស្សនារូបភាព ឬទស្សនាផ្ទាល់ពីព្រឹត្តិការណ៍ Mobile World Congress សៀងហៃ 2021 (MWCS 2021) ដែលនឹងអ្នកអាចឃើញទូរសព្ទជាទម្រង់គំនិត (concept phone) នេះ ជាមួយនឹងអេក្រង់ទំហំ 6.7 អ៊ីញលាតបាន 7.4 អ៊ីញ ប្រភេទOLED ដែលលាតសន្ធឹងពេញអេក្រង់យ៉ាងរលូន ។ អ្នកមើលវីដេអូខាងក្រោមនេះ នោះវាហាក់ដូចជាអេក្រង់វេទមន្តចឹង៖

សមិទ្ធិផលល្អបែបនេះសម្រេចបានក៏ព្រោះតែក្រុមហ៊ុន បានកំណត់បញ្ហាប្រឈមដែលជាតម្រូវការជាក់លាក់និងធ្វើការជាលក្ខណៈបច្ចេកទេសនិងវិធីសាស្រ្តដ៏ត្រឹមត្រូវ៖

  • ការបង្កប់ឬបត់ជាជួរលើអេក្រង់៖ ស្មាតហ្វូនដែលអាចបត់បានភាគច្រើន អាចប្រឈមមុខនឹងការកាច់ឬបត់មិនត្រឹមត្រូវក្នុងអេក្រង់ទាំងនោះ។ ផ្ទាំងអេក្រង់បែប Warp Track ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ OPPO អាចអនុញ្ញាតឱ្យយើងឃើញអេក្រង់រុញពន្លាបាន មើលទៅមិនរំខានផ្ទៃអេក្រង់ទាំងមូល ជាមួយនឹងការពិសោធន៍យ៉ាងប្រុងប្រយ័ត្ន បានបង្ហាញថាអ័ក្ស 6.8មីលីម៉ែត្រ អាចពត់អេក្រង់ដោយគ្មានការបង្កប់ ជាមួយនឹងម៉ូទ័ររំអិល ដែលជាម៉ូទ័របានផលិតឡើងតាមជំនាញរបស់ OPPO ដោយប្រើ drive motors ពីរ ដើម្បីពង្រីកនិងបង្រួមដោយរលូន ពោលគឺរុញពន្លាអេក្រង់ ដោយមិនមានភាពតានតឹងខ្លាំង។

  • បច្ចេកវិទ្យាការពារភាពផុយស្រួយ៖ ទូរសព្ទមុនៗបំពាក់អេក្រង់កោងរអិល ដែលអាចថមថយពេលបត់ និងលាតចេញអេក្រង់ពីក្នុង។ ក្រុមហ៊ុនបានរចនាប្រព័ន្ធមួយដែលប្រើគន្លឹះរអិលចំនួនពីរ ដើម្បីស៊ីគ្នានឹងអេក្រង់ ពេលដកចេញឬមិនប៉ះពាល់ដល់ស៊ុម ដែលមានកម្លាំងពង្រឹងឧបករណ៍និងបច្ចេកវិទ្យាទាំងមូលនោះ។ ដូច្នេះអេក្រង់នៅរឹងមាំនិងរលូន ជាមួយនឹងបច្ចេកវិទ្យាពិសេស ដែលអាចការពារនិងមានសុវត្ថិភាពគ្រប់ពេល។

លោកអ្នកនឹងអស់បារម្ភដោយសាកថ្មឥតខ្សែ

អេក្រង់រុញពន្លានេះ គ្រាន់តែជាឧទាហរណ៍តែមួយនៃការច្នៃប្រឌិតថ្មី ដែលមានក្នុងទូរស័ព្ទទម្រង់គំនិតគំរូរបស់ OPPO នោះទេ ក្រុមហ៊ុនក៏បានបន្ថែមការសាកថ្មឥតខ្សែថ្មីតាមលំហរ ដើម្បីឱ្យការសាកថ្មទូរសព្ទកាន់តែងាយស្រួល កាន់តែរីករាយ ។

ផលិតផលសាកឥតខ្សែមួយចំនួនពីមុន មិនអាចសាកបានទេលុះត្រាតែឧបករណ៍ទាំងនោះត្រូវបានកំណត់ទីតាំងជាក់លាក់ណាមួយ។ ឥឡូវនេះ ដោយសារបច្ចេកវិជ្ជាជំនួយម៉ាញ៉េទិក (Magnetic resonance) របស់ OPPO X 2021 នោះការសាកថ្មនឹងចាប់ផ្តើមសាកភ្លាមៗបើស្ថិតនៅចម្ងាយពីគ្នាត្រឹម 10 សង់ទីម៉ែត្រ និងអាចសាកបានរហូតថាមពលដល់ 7.5W ពិសេសអ្នកក៏អាចលេងហ្គេមបណ្តើរនិងសាកថ្មបណ្តើរ។

ការឈោងចាប់បញ្ហាប្រឈមមុខ

បញ្ហាប្រឈមមុខដែលរារាំងដល់គំនិតច្នៃប្រឌិតនិងការបង្កើតថ្មីៗ បានជំរុញឱ្យ OPPO ពង្រីកគ្រប់វិស័យនៃអាជីវកម្មរបស់ខ្លួន ពោលគឺក្រុមហ៊ុនកំពុងស្វែងរកអនាគតនៃបច្ចេកវិទ្យាសាកថ្មជាមួយដៃគូ ដែលធ្វើឱ្យបច្ចេកវិទ្យា 5G ក្លាយជាបច្ចេកវិទ្យាពិតៗនិងប្រើប្រាស់បាននៅពាសពេញពិភពលោក ឬផ្តល់ជូននូវពណ៌ដ៏រស់រវើកលើអេក្រង់ទូរសព្ទរបស់អ្នកប្រើ។

OPPO បានចំណាយជាងពាក់កណ្តាលនៃអាជីវកម្មទាំងការវិនិយោគនិងធនធានមនុស្ស ផ្តោតជាសំខាន់លើការរុករកបច្ចេកវិទ្យាថ្មីៗ ដូចជា AI, IoT, និងបច្ចេកវិទ្យាទិន្នន័យធំៗ។ ប៉ុន្តែក្រុមហ៊ុន ក៏បានកំពុងបញ្ចោញធនធានមនុស្ស និងពេលវេលា លើបច្ចេកវិទ្យាពិសេស ការស្រាវជ្រាវនិងអភិវឌ្ឍន៍ជាស្នូល ការកែលម្អសេវាកម្មអ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី (ecosystem) ចំពោះឧបករណ៍ឆ្លាតវៃ portal ជាច្រើនចម្រុះ។

គោលគំនិត បច្ចេកវិទ្យា ដែលជាខ្សែស្រឡាយរួម គឺជាគោលបំណងរបស់ក្រុមហ៊ុន ដើម្បីបង្កើត អភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាថ្មីឈានមុខ ដែលជំនួយដល់ការរស់នៅរបស់អតិថិជនមានភាពងាយស្រួលរាល់ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ព័ត៌មានលម្អិតអំពីទូរសព្ទ OPPO X 2021 សូមចូលអានតាម link វេបសាយ និង Youtube