ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុបត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា

  • 2021-02-28 04:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សឿ សុវណ្ណ ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធីនិង ឃុន សឿ គ្រុបខូអិលធីឌី ត្រូវបានព្រះ មហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាហើយកាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២១។

លោក ឧកញ៉ា សឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថាគឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ ដូចជាក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី ដែលរកស៊ីលើគម្រោង ដីឡូតិ៍ និង ផ្ទះ ល្វែង។ ក្រុមហ៊ុន ឃុន សឿ គ្រុបខូអិលធីឌី និងក្រុមហ៊ុន សាងសង់យូនីប៊ីលខនស្រ្តាក់សិន ដែលទទួលម៉ៅការសាងសង់នៅគម្រោងអាគារគ្រប់ប្រភេទ។ ក្រៅពីក្រុមហ៊ុនទាំង ២នេះ តាមប្រភពដដែលបានទម្លាយថា លោក ឧកញ៉ា នៅមានមុខជំនួញជាច្រើនទៀតផង ដែរ។

ក្រៅពីជំនាញខាងរកស៊ីលោក ឧកញ៉ា ដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះ ក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស ធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង។ ទន្ទឹមនោះដែរលោកឧកញ៉ាក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាបែបនេះ ៕

ព្រះរាជក្រឹត្យតែងតាំង៖