ចិន ត្រៀមសាងសង់មូលដ្ឋានបាញ់មីសុីល នៅជិតព្រំប្រទល់វៀតណាម

  • 2021-03-01 02:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិន បាននិយាយថា​ខ្លួនមានគម្រោងសាងសង់មូលដ្ឋាន មីសុីល ចម្ងាយត្រឹម២០គីឡូមែ៉ត្រពីព្រំប្រទល់ប្រទេសវៀតណាម។

រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសថា មូលដ្ឋានបាញ់មីសុីលមួយ ត្រៀមសាងសង់ឡើងមានទីតាំង នៅតំបន់ខេត្ត Guangxi មានព្រំប្រទល់ជាប់នឹង ប្រទេសវៀតណាម។ ចិន នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីធានាឲ្យបានថា សមុទ្រចិនខាងត្បូង ជាដែនទឹករបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពី រដ្ឋមន្រ្តីក្រសួងការពារជាតិចិន។ ចំណែកលោកប្រធានាធិបតី ហ្សុី ជីនពីង បានប្រកាសឲ្យកងទ័ពទាំងអស់ ត្រៀមរួចរាល់ប្រសិនបើមានសង្រ្គាមណាមួយកើតឡើង។ ការសាងសង់មូលដ្ឋានមីសុីលមួយនេះ គឺជាសារព្រមានទៅដល់ប្រទេសនានា ដែលទាមទារចង់កាន់កាប់យកដែនសមុទ្រចិនខាងត្បូង៕

ប្រភព៖ VOA News   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

អត្ថបទថ្មី