ដូណាល់ ត្រាំ បានបង្កើតបក្សនយោបាយថ្មីដើម្បីផ្តួលលោក ចូ បៃដិន ?

  • 2021-03-01 07:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនសារជាថ្មីលើវេទិកា CPAC បន្ទាប់ពីអស់តំណែងនៅក្នុងសេតវិមាន។

បុរសវ័យ៧៤ឆ្នាំលេចមុខមក ដើម្បីធ្វើការបកស្រាយជុំវិញពាក្យចចាមអារ៉ាមថា លោកនឹងបោះបង់ចោលបក្សសាធារណរដ្ឋរបស់លោក រួចទៅបង្កើតបក្សថ្មីដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខ។ ថ្លែងក្នុងវេទិកាខាងលើក្នុងរដ្ឋ Orlando លោកត្រាំ បានបញ្ជាក់ឲ្យដឹងថា លោកគ្មានគំនិតទៅបង្កើតបក្សថ្មីអ្វីនោះទេ ដោយបក្សសាធារណរដ្ឋនឹងរួបរួមគ្នាកាន់តែខ្លាំងក្លាជាងពេលមុនទៀត រួចបានច្រានចោលព័ត៌មានទាំងឡាយដែលបានចុះផ្សាយថាជា "ព័ត៌មានប្រឌិត” ។

អ្នកនយោបាយពូកែខាងជំនួញរូបនេះវិលមកចូលប្រឡូកក្នុងឆាកនយោបាយសារជាថ្មី ដោយរំពឹងថានឹងអាចយកជ័យជំនះលើបក្សប្រជាធិបតេយ្យ របស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាណាត្តិក្រោយ ក្នុងឆ្នាំ២០២៤៕

ប្រភព៖ BBC   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ