ការស្លាប់របស់ពលករម្នាក់នៅបន្ទាយមានជ័យ អត់មានពាក់ព័ន្ធជំងឺកូវីដ១៩ទេ

  • 2021-03-02 10:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជាផ្លូវការចំពោះករណីស្លាប់របស់ពលករម្នាក់ដែលទើបចូលកម្ពុជា ដែលទទួលមរណកាលពីថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២១ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ។

ពលករម្នាក់នៅខេត្តបន្ទាយមានជ័យ បានចូលមកកម្ពុជាតាមច្រកសង្កែ ស្រុកម៉ាឡៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ តែគាត់ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីពេទ្យដោយសារតែគាត់មានមូលហេតុពិបាកដកដង្ហើម។ គាត់ត្រូវបានបញ្ជូនបន្ត នៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី តែដោយស្ថានភាពអ្នកជំងឺវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ មិនបានធូរស្រាលក្រោយការព្យាបាល គាត់ក៏ទទួលមរណភាពនៅថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២១ ដោយជំងឺហើមសួត ៕

អត្ថបទ ៖ Art