អ្នក​បរិស្ថាន ថា​ជញ្ជាំង​ការពារ​ព្រំដែន​របស់​ Trump ប៉ះពាល់​ខ្លាំង​ដល់​ការ​ចល័ត​ទី​របស់​សត្វព្រៃ​

  • 2021-03-03 04:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​សង់​ជញ្ជាំង​នៅ​តាម​បណ្តាយ​ព្រំដែន​រវាង​ប្រទេស​ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក ដោយ​រដ្ឋបាល​របស់​លោក កំពុង​ពិចារណា​អំពី​ការ​លុប​ចោល​គម្រោង​សាងសង់​នេះ។

ជញ្ជាំង​ដែល​ចំណាយ​លុយ​ដ៏​មហាសាល​គឺជា​ ផ្នែកមួយដ៏សំខាន់នៃរបៀបវារៈរបស់អតីតប្រធានាធិបតី Donald Trump។ អ្នក​ការពារ​បរិស្ថាន​និយាយ​ថា ការប្រញាប់ប្រញាល់សង់ជញ្ជាំង ក្នុងរយៈពេលចុងក្រោយនៃអាណត្តិរបស់រដ្ឋបាល Trump បានបង្កើតឲ្យមានបញ្ហាបរិស្ថានជាច្រើន នៅក្នុងដែនជម្រកសត្វព្រៃ ដែលពីមុនត្រូវបានទទួលការការពារ ដោយរដ្ឋាភិបាលសហព័ន្ធ និងជាទឹកដីរបស់ជនជាតិដើមផងដែរ។

Trump លើក​ផែន​ការ​សង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក​ និង​ម៉ិកស៊ិក​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ការ​ទប់ស្កាត់​បទល្មើស​ព្រំដែន​ និង​ការ​ជួញដូរ​ថ្នាំ​ញៀន​ជា​ដើម​ ដ៏​គំរាមកំហែង​ខ្លាំង​ដល់​សន្តិសុខ​អាមេរិក។​ យ៉ាង​ណា​ជញ្ជាំង​នេះ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ ពិសេស​សត្វព្រៃ​ពោល​គឺ​ខ័ណ្ឌ​ចែក​ មិន​ឲ្យ​មាន​ការ​ផ្លាស់​ទី​ទៅ​មក​ បាត់បង់​វដ្ដ​ធម្មជាតិ​ពី​មុន៕

ប្រភព៖ Foxnews   កែសម្រួល៖ សៀនហួរ